CamNews

ប្លែកៗ 

ខឹង​​គ្រូ​​បង្រៀន​​ខ្លាំង​​ពេក ក្មេង​​ប្រុស​​ម្នាក់​​វាយ​​ប្រហា​រ បិទ​វេប​សាយ​​សាលា ដល់​​ទៅ ៤៤៤

(ជប៉ុន)៖ ក្មេងប្រុសអាយុ១៦ឆ្នាំម្នាក់ ត្រូវបានប៉ូលិសចាប់ខ្លួន បន្ទាប់ពីគេបានបិទ វេបសាយរបស់​សាលា ដល់ទៅ៤៤៤ ព្រោះតែចង​កំហឹង ជាមួយគ្រូបង្រៀន ហើយប្រសិនបើតុលាការ រកឃើញ​កំហុស​មែននោះ ក្មេងប្រុសបង្កហេតុរូបនេះ ប្រឈមនឹងការ​ជាប់ពន្ធនាគារ រយៈពេល៣ឆ្នាំ និងរងការផាកពិន័យ ៥០០.០០០យ៉េន ($4,585)។

ហេតុការណ៍នេះ កើតឡើងនៅសាលារៀន ដែលស្ថិតនៅក្នុងទីក្រុងតូក្យូ ប្រទេស ជប៉ុន ។ តាមការសាកសួរក្មេងប្រុស ដែលមិនស្គាល់អត្តសញ្ញាណនេះ ប្រាប់ប៉ូលិសថា គេបំផ្លាញវេបសាយ របស់សាលា ព្រោះតែមិនពេញចិត្តទង្វើរបស់គ្រូៗ ដែលនិយាយមកកាន់ខ្លួន និងចង់ផ្តល់មេរៀនមួយ ដល់គ្រូទាំងនោះផងដែរ។

សមត្ថកិច្ចបាន រឹបអូសយកកុំព្យូទ័រ និងសៀវភៅមួយចំនួន របស់ក្មេងប្រុសបង្កហេតុ ហើយគេក៏សារភាពថា ខ្លួនចង់ចូលរួម ជាមួយក្រុមជនអនាមិក នៅជុំវិញពិភពលោក ដែលតែងតែចូលវាយប្រហារ វេបសាយរបស់មនុស្សសំខាន់ៗ មួយចំនួនទៀតផង៕



ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Unbelievable news