(អង់គ្លេស)៖ តារាម៉ូដែលស្រីអាយុ២៧ឆ្នាំ ដ៏ស្រស់ស្អាតម្នាក់ គឺនាង Aimee Spencer បានបាត់បង់ជីវិត បន្ទាប់ពីរងរបួសធ្ងន់ធ្ងរ ខណៈដែលធ្លាក់ពីបង្អួចជាន់ទី១ នៅឯពិធីជប់លៀងក្បែរឆ្នេរសមុទ្រ Brighton ជាមួយមិត្តភក្តិ។
អ្វីដែលស្មានមិនដល់ គឺបុរសអាយុ២៨ឆ្នាំម្នាក់ ត្រូវបានគេសង្ស័យថា ជាជនបង្កហេតុធ្វើឲ្យតារាម៉ូដែលស្រីរូបនេះ ធ្លាក់ពីលើអាគារមកហើយ ក៏មានស្ត្រីម្នាក់ទៀត ត្រូវប៉ូលិសឃាត់ខ្លួនដែរ ពីបទជាប់សង្ស័យថា ប្រើថ្នាំញៀននៅក្នុងពិធីជប់លៀងនោះ ដែលពួកគេទាំងពីរកំពុងដាក់ប្រាក់ធានាខ្លួន សុំនៅក្រៅឃុំរហូតដល់សវនាការ នឹងធ្វើឡើងនៅថ្ងៃទី៥ ខែកញ្ញាខាងមុខនេះ។
ការស្លាប់របស់ Spencer កាលពីថ្ងៃទី១៨ ខែកក្កដាកន្លងទៅនេះបានធ្វើឲ្យក្រុមគ្រួសារ និងមិត្តភក្តិមានការសោកស្តាយអាឡោះអាល័យ ជាខ្លាំងមានតែ អានុស្សាវរីយ៍ប៉ុណ្ណោះ ដែលស្ថិតក្នុងការចងចាំ របស់ពួកគេ៕
ផ្តល់សិទ្ធិដោយ ៖ ខ្មែរថកឃីង