ព័ត៌មានកំសាន្ត ៖ Benny Chan បានផ្សព្វផ្សាយជាសាធារណៈ នៅលើគេហទំព័រ របស់ប្រពន្ធរបស់គាត់ Lisa Jiang ដោយនិយាយថា ប្រពន្ធរបស់គាត់បាន ផ្តល់កំណើតឲ្យកូនរបស់គាត់ ។
Benny Chan បានសសេរថា ព្រឹកនេះ កូនស្រីពៅរបស់ខ្ញុំ មានកំពុងតែមានកណើតនៅមន្ទីរពេទ្យ Victoria ហើយនាងមានទម្ងន់ ៧.៥ ខាំ ហើយប៉ាជូនពរ ឲ្យកូនមានសុខភាពល្អ នឹងឆាប់ធំ ។
តាមរបាយការណ៍របស់ Asian E-News Portal លោកស្រី Lisa Jiang បានផ្តល់កំណើតឲ្យកូនស្រី របស់នាង នៅក្នុងទីក្រុង Hong Kong ។
លោក Benny Chan ដែលត្រូវជាប្តីរបស់ អ្នកស្រី Lisa Jiang កាលពីពេលថ្មីៗនេះ កំពុងតែមានការសម្តែងភាពយន្ត ហើយគាត់មិនអាចជូនដំណើរ ប្រពន្ធរបស់គាត់ អ្នកស្រី Lisa Jiang ដើម្បីបង្កើតកូនបានទេ ។
តែទោះបីជាយ៉ាងណាក៍ដោយ លោក Benny Chan នៅតែសូមការអនុញ្ញិត នឹងត្រលប់ទៅកាន់ ទីក្រុង Hong Kong ដើម្បីជូនប្រពន្ធរបស់គាត់ ក្នុងការបង្កើតកូនដដែល ។
លោក Benny Chan ដែលមានវ័យ ៤៦ ឆ្នាំ និងប្រពន្ធ របស់គាត់មានកូនស្រី ២ នាក់ និង កូនប្រុសម្នាក់ រូចទៅហើយ ប៉ុន្តែពេលនេះ ពួកគេ កំពុងតែមានកូនស្រីម្នាក់ទៀត ហើយពួកគេបានបញ្ជាក់ឲ្យដឹងថា ពួកគេមានកូន ស្រី ២ នាក់ និងប្រុស ២ នាក់ សរុបទៅគឺ ៤ នាក់ក្នុងរយៈពេល ៥ ឆ្នាំ ៕
ប្រភព ៖ lollipop