CamNews

តារា 

រឿងពិសេសម្យ៉ាងដែលអ្នកមិនបានដឹងក្នុងថ្ងៃ ទទួលសញ្ញាប័ត្ររបស់ នាយ ព្រែក!

ព័ត៌មានកំសាន្ត ៖ កាលពីថ្ងៃទី​ ០២ ខែកុម្ភៈនេះ ពិធីករម្នាក់ដែលមានទាំងរូបសម្រស់ស្រស់សង្ហា និងមានទាំងចំណេះដឹងគឺ លោក ខេង រតនៈ ហៅ នាយ ព្រែក ដែលជាកូនប្រុសរបស់តារាកំប្លែងជើងចាស់ គឺអ្នកស្រី យ៉យ បានទទួលសញ្ញាបត្របរិញ្ញាផ្នែកនីតិសាស្ត្រ នៃសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ ។

នៅក្នុងនោះផងដែរ នាយ ព្រែក បានខិតខំប្រឹងប្រែងអស់រយៈពេលជាច្រើនឆ្នាំកន្លងផុតទៅ ទីបំផុតក៏ដើរដល់គោលដៅ ទាំងស្នេហានិងការសិក្សា ព្រមទាំងមានឈ្មោះល្បីនៅក្នុងវិស័យសិល្បៈថែមទៀតផង ។ ហើយរឿងពិសេសម្យ៉ាងដែលអ្នកមិនបានដឹងក្នុងថ្ងៃ ទទួលសញ្ញាប័ត្ររបស់ នាយ ព្រែក នោះគឺមានសុទ្ធតែវត្តមានមនុស្សសំខាន់ដែលពិធីកររូបសង្ហារូបនេះគិតប្រាថ្នា ចង់បានពួកគាត់មកចូលរួមក្នុងថ្ងៃពិសេសរបស់លោក ។ 

គួរបញ្ជាក់ឲ្យដឹងថា សកម្មភាពទទួលសញ្ញាបត្ររបស់ពិធីកររូបសង្ហា នាយ ព្រែក ខាងលើនេះ ក៏មានប្រិយមិត្តជាច្រើនដែលនិយមគាំទ្រលោក នឹងបានផ្ញើសារជូនពរអបអរសាទរយ៉ាងច្រើនថែមទៀតផង ៕







ដោយ ៖ គន្ធា


ប្រភព ៖ FB


Tags: Kheng ratanak