CamNews

តារា 

កូរសាឡប់! នាយ ព្រែក នាំសាច់ញិតខាងសាច់ថ្លៃ រាំបទថ្មីរបស់ ព្រាប សុវត្ថិ និងសុគន្ធ កញ្ញា ឡើងកូរ(វីដេអូ)

ព័ត៌មានកំសាន្ត ៖ កាលពីយប់មិញនេះ ពិធីករពូកែសម្តី លោក ខេង រតនៈ ហៅ នាយ ព្រែក និងគ្រួសារសាច់ញិត ដែលត្រូវជាអនាគតបងថ្លៃ និងអ្នកផ្សេងៗទៀត (មិនស្គាល់អត្តសញ្ញា) បាននាំគ្នារាំ បទថ្មីរបស់ ព្រាប សុវត្ថិ និងសុគន្ធ កញ្ញា ដែលកំពុងតែទទួលការពេញនិយមយ៉ាងខ្លាំងពីសំណាក់មិត្តៗយុវវ័យ ក្មេងចាស់ ប្រុសស្រី យ៉ាងសប្បាយរីករាយ ហើយកូរមិនចាញ់ម្ចាស់បទប៉ុន្មានទេ ។ 

នៅក្នុងនោះផងដែរ យើងសង្កេតឃើញថា មានបងប្អូន អ្នកនិយមលេងបណ្តាញសង្គមហ្វេសប៊ុកក៏មានការភ្ញាក់ផ្អើលមិនស្ទើរដែរ ក្រោយពីបានឃើញវីដេអូរបស់នាយ ព្រែក ជាពិសេសនោះគឺការស្លៀកពាក់តែម្តង ពិតជាទប់សំណើចមិនចង់បានយ៉ាងពិតប្រាកដមែន ។ នៅចាំអីទៀត ទៅទស្សនាវីដេអូរបស់នាយព្រែក និងបងថ្លៃ ដើម្បីចែករំលែកភាពសប្បាយរីករាយទាំងអស់គ្នា ៕

-ចុចអាន ៖ នាយ ព្រែក ជាមួយនិងអនាគតបងថ្លៃ លើកនេះលេងឡើងចាស់ដៃម៉ង ឃើញហើយទប់សំណើចមិនបាន




ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ FB


Tags: Kheng ratanak Preab sovath Sokun kanha