CamNews

តារា 

ដឹងតែសប្បាយទៀតហើយ! បុណ្យភូមិឆ្នាំនេះរកកន្លែងឃើញហើយ ប៉ុន្តែមិនមែនកន្លែងដដែលទេ

ព័ត៌មានកំសាន្ត ៖ អត់ម៉េចបាន...បុណ្យភូមិឆ្នាំហ្នឹង! ជួបគ្នាទាំងអស់គ្នានៅថ្ងៃទី៧-៨-៩ ខែមេសា ឆ្នាំ២០១៧ ដែលនឹងធ្វើឡើងនៅវត្តទួលក្រសាំង ​ឃុំ​រការខ្ពស់ ស្រុក​ស្អាង ខេត្ត​កណ្ដាល ពិតជាសប្បាយជាមិនខានឡើយ ។

ពិធីបុណ្យគឺជាពិធីបុណ្យតាមបែបប្រពៃណីបុរាណខ្មែរ ដែលមានឈ្មោះថា "បុណ្យភូមិ" ហើយនឹងរៀបចំធ្វើឡើង និងតែងតែប្រារព្ធធ្វើឡើងមុនពេលពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ។

បើយោងតាមការបង្ហោះរបស់គេហទំព័រហ្វេសប៊ុក បុណ្យភូមិ បានឲ្យដឹងថា ឆ្នាំនេះនឹងប្រព្រឹត្តធ្វើឡើងនៅថ្ងៃ សុក្រ សៅរ៍ អាទិត្យ ទី០៧-០៨-០៩ ខែមេសា ឆ្នាំ២០១៧ ចំណែកឯទីតាំងវិញគឺស្ថិតនៅវត្តទួលក្រសាំង ។ 

តោះនៅចាំអីទៀតឆាប់ Mention មិត្តៗរបស់អ្នកដើម្បីហៅពួកគេទៅលេងបុណ្យភូមិទាំងអស់គ្នា ព្រោះជាបុណ្យប្រពៃណីខ្មែរយើង ៕

 






ដោយ ៖ គន្ធា


ប្រភព ៖ FB


Tags: Kheng ratanak Preab sovath Sokun kanha