កំពង់ឆ្នាំងៈ អាវុធប្រភេទ B40 , B40.5 (ហៅបេទំនើប) , B41 , M79, RPD, CKC, AK47 និង
ការ៉ាប៊ីន ប្រមាណ២០០ដើម ត្រូវបានប្រជាពលរដ្ឋ ប្រទះឃើញ រួចរាយការណ៍ មកសមត្ថកិច្ច
នគរបាល ដើម្បីយក មករក្សាទុក បញ្ជៀស នូវពេលជនឆ្លៀត ឱកាសនិយមយកទៅកែច្នៃ
ប្រើប្រាស់ខុសច្បាប់ ។
កម្លាំងនគរបាល អធិការដ្ឋាន ស្រុកទឹកផុស និងការិយាល័យ គ្រប់គ្រងអាវុធជាតិផ្ទុះ នៃស្នង
ការដ្ឋាន នគរ បាល ខេត្តកំពង់ឆ្នាំង ប្រមាណជាង១០នាក់ ដឹកនាំដោយ លោកវរៈសេនីយ៍ត្រី
ខែម វិបុល អធិការ នគរ បាល ស្រុកទឹកផុស និង វរៈសេនីយ៍ត្រី កែវ ឈុន នាយការិយា
ល័យអាវុធជាតិផ្ទុះ នៃស្នងការ ដ្ឋាននគរ បាលខេត្ត កំពង់ឆ្នាំង បានធ្វើដំណើរចេញតាំងពី
ព្រលឹមស្រាងៗ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៣ ដោយ ធ្វើដំណើរពាក់កណ្តាល ដោយមធ្យោ
បាយម៉ូតូ និងពាក់កណ្តាលទៀត ដោយថ្មើរជើង កាត់ព្រៃឆ្លងជ្រោះ ឡើងទៅលើកំពូលភ្នំ
ដោះក្រមុំ ស្ថិតនៅក្នុងឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង កម្លាំងនគរបាល បានធ្វើ ដំ
ណើរអស់ រយៈពេល២ថ្ងៃ១យប់ ទើបដល់ទីតាំងកំណប់ កាំភ្លើងខាងលើ ។
លោក ខែម វិបុល នៅក្នុងការធ្វើដំណើរ បានឲ្យដឹងថា កំណប់កាំភ្លើងខាងលើ ដំបូងឡើយ
ប្រជាពលរដ្ឋ ដើរដាក់អន្ទាក់សត្វ នៅលើកំពូលភ្នំ ហើយក៍បានប្រទះ ឃើញចុងកាណុង
អាវុធមានចំពុះទុង ជាច្រើន ដើមបានផុសមកលើ រួចក៍រាយការណ៍ ប្រាប់នគរបាលប៉ុស្តិ៍
ឃុំជៀប ទើបកម្លាំងនគរបាល ខេត្តកំពង់ឆ្នាំង ក្រោមបញ្ជា ផ្ទាល់ របស់ លោកឧត្តមសេនីយ៍ត្រី
អាត់ ខែម ស្នងការដ្ឋាននគរបាលខេត្ត បានធ្វើដំណើរ ទៅដល់ទីតាំងកប់អាវុធខាងលើ ។
អាវុធទាំងអស់ ប្រមាណជាង១០០ដើម ត្រូវបានកកាយគាស់ ចេញពី ក្នុងដី និងសល់ជា
ច្រើនដើមទៀត មិនទាន់ បានគាស់ចេញ មកក្រៅនៅឡើយ យោងតាមស្ថាន ការណ៍
ផ្លូវមានចម្ងាយឆ្ងាយ ដោយព្រៃក្រាស់ ធ្វើដំណើរឆ្លងខ្នងភ្នំជាច្រើន ទើបកម្លាំងនគរបាល
មិនទាន់បានដឹក ជញ្ជូន អាវុធខាងលើនេះមករក្សាទុកនៅឡើយ ដោយគ្រាន់តែអោយកម្លាំង
មួយចំនួនប្រចាំការនៅទីនោះ ។ លោក ឧត្តមសេនីយ៍ អាត់ ខែម ស្នងការនគរបាលខេត្តកំពង់
ឆ្នាំង បានប្រាប់ឲ្យដឹងនៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៣នេះថា លោកនឹងសុំគោលការណ៍ពី
អភិបាលនៃគណអភិបាលខេត្ត កំពង់ឆ្នាំង លោក ឈួរ ច័ន្ទឌឿន ដឹកនាំកម្លាំងដោយមានការ
ចូលរួមពីកម្លាំងស៊ីម៉ាក ទៅកាន់ទីតាំង កប់អាវុធខាងលើ ដោយ ពិនិត្យមើល ជាក់ស្តែងអាវុធ
នៅអាចប្រើប្រាស់ បានយកមករក្សាទុក រីឯអាវុធផ្សេងទៀត ដែលមិនអាច ប្រើប្រាស់បាននឹង
ត្រូវកំទេច ចោលនៅហ្នឹងកន្លែង ជៀសវាងជនខិលខូចប្រទះ ឃើញយក ទៅកែច្នៃ ប្រើប្រាស់
ខុសច្បាប់ ឬក្នុងសកម្មភាពចោរកម្មជាដើម ។
សូមរម្លឹកថា កម្លាំងនគរបាលធ្វើដំណើរ ទៅកាន់ទីតាំងកំណប់អាវុធខាងលើ ដោយមានកម្លាំង
នាំផ្លូវ អតីតកងទ័ពខ្មែរក្រហម ដែលឈរជើងនៅតំបន់នោះផងដែរ ។ បើតាមការអះអាងអតីត
កង ទ័ពខ្មែរក្រហម ដែលនាំដំណើរកម្លាំងសមត្ថកិច្ចរូបនេះ បានឲ្យដឹងថា អាវុធខាងលើគឺ
កប់ទុកនៅចំណុច ទីតាំងអតីត កងពល១៨ ត្រង់វរៈរបស់តាយឹម ហើយអាវុធខាងលើនេះ
បើយើងយកទៅត្រាំប្រេង មួយសប្តាហ៍ នឹងយកមកប្រើប្រាស់បានជាធម្មតាវិញ ៕
ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល