CamNews

តារា 

សុខា ឌីសាណូ បង្ហាញ​ភាពហ៊ឺហារ នៅលើ​ Facebook សង្ស័យ​មាន​អ្នក​នៅក្រោយខ្នង

ភ្នំពេញ៖ កញ្ញា សុខា ឌីសាណូ ក្រោយពីមានឈ្មោះ ជាប់ងារជាតារាចម្រៀង ជ្រកក្នុងផលិតកម្ម រស្មីនាគមាស នោះមកបានធ្វើឱ្យ ទស្សនិកជន ដាក់ការចាប់ អារម្មណ៍ខ្លាំងចំពោះសកម្មភាព សម្តែងក្នុងវិស័យ សិល្បៈក៏ដូចជារឿងរ៉ាវ ឯកជនផ្ទាល់ខ្លួន ទាក់ទងនឹងរឿងជីវិតស្នេហាក្រៅឆាក។ ខណៈដែលបណ្តាញ សាព័រមានក៏តែង បានលើកឡើង ពីរឿងទាំងរ៉ាវនេះ។

តារាចម្រៀងវ័យ ក្មេងសាច់ទ្រលុកទ្រលន់ មុខស្រទន់ស្រស់កញ្ញា សុខា ឌីសាណូ បច្ចុប្បន្ននេះ ត្រូវ បានមហាជន មើលឃើញថា អាជីពសិល្បៈរបស់នាង សព្វថ្ងៃហាក់កំពុងតែ មានហាង ឆេងទីផ្សារច្រើនគ្រាន់បើ ។ មិនតែប៉ុណ្ណោះក្នុងរយៈពេលនេះ តារាចម្រៀង សុខា ឌីសាណូ ក៏ហាក់មានភាព ហ៊ឺហារជាមួយ នឹង ការប្រើប្រាស់សម្ភារៈ មានតម្លៃថៃ្លៗខុសប្លែកពី ពេលមុនទៀតផង។

ថ្មីៗនេះនៅលើ ទំព័រទំនាក់ទំនង ហ្វេសប៊ុករបស់ តារាស្រីកញ្ញា សុខា ឌីសាណូ ត្រូវបានគេមើលឃើញ ថា នាងតែបញ្ចេញនូវ រូបថតប្លែកៗគ្នាជាច្រើន បន្តបន្ទាប់ព្រម ជាមួយការលេងស្តាយម៉ូដ សម្លៀកបំពាក់ និង ការសម្ញែងសម្ភារៈមានតម្លៃថ្លៃ បង្អួត Friend លើ Facebook ។ សកម្មភាពបង្ហាញពី ភាពហ៊ឺហារ របស់ពន្លក តារាចម្រៀងស្រីកញ្ញា សុខា ឌីសាណូ អំឡុងពេលនេះ បានធ្វើឱ្យមតិមួយចំនួន លើកឡើងថា ទំនងតារារូបនេះ ទទួលបានការ ឧបត្ថម្ភជ្រោមជ្រែង ពីខាងណាមួយ ហើយមើលទៅ ។

ប្រភពពីមជ្ឈដ្ឋានអ្នកនិយម តាមដានរឿងតារាខ្មែរ បានបញ្ចេញទស្សនៈថា សាណូ ចាប់តាំងពីលេចដំណឹងស្នេហ៍ ជាមួយបុរសអ្នកជំនួញ ក្រៅស្រុកនោះមក ឃើញថា នាងដូចជាមានយឺអ៊ុនខ្ពស់ខ្លាំងណាស់មិនតែប៉ុណ្ណោះ បើក្រលេកមើលពីជីវភាព របស់នៅផ្ទាល់ខ្លួនខាងក្រៅឯណោះវិញស្រីស្រស់រូបនេះ ក៏កំពុងតែមាន សេចក្តីសុខជាមួយនឹង ភាពហ៊ឺហារ ការលេងខ្លួន ប្រើសម្ភារៈតំម្លៃថ្លៃៗ មិនចាញ់តារាស្រីល្បីៗ ប៉ុន្មានឡើយ ។

 

ប្រភពបន្តថា ស្ថិតក្នុងស្ថានភាពបែបនេះ ទំនងតារាចម្រៀង មុខស្រស់អាយុ២៥ ឆ្នាំ សុខា ឌីសាណូ អាចនឹងមានអ្នកនៅ ពីក្រោយខ្នងចំពោះ ភាពហ៊ឺហារទាំងនេះ។ ដោយហេតុថា ថ្មីកន្លងមកធ្លាប់ មាន ដំណឹងថា មានអ្នកជំនួញឆ្លងទ្វីប ក្រៅស្រុកពេញចិត្តចង់នាង យកធ្វើជាគូស្នេហ៍ ដោយសន្យាផ្តល់ គ្រប់យ៉ាងឱ្យនាង។នៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៤ នេះគេហទំព័រLooking TODAY បានទំនាក់ទំនងដើម្បី សំការបំភ្លឺ ពីកញ្ញា សុខា ឌីសាណូ ជុំវិញនេះដែរ ប៉ុន្តែលេខទូរស័ព្ទ របស់នាងនៅពេលតេចូល ច្រើនដងគ្មានអ្នកទទួល។

តារាចម្រៀងជើងថ្មី ទើបមានឈ្មោះល្បីរើបៗ ក្នុងវិស័យសិល្បៈ កញ្ញា សុខា ឌីសាណូ ជាតារាចម្រៀង និងសម្តែងមានដើម កំណើតចេញមកពី ខេត្តបាត់ដំបង បច្ចុប្បន្ននាងមាន អាយុ ២៥ឆ្នាំ។ឌីសាណូ ឈាន ជើងចូលប្រឡូក ក្នុងសង្វៀនសិល្បៈ នាអំឡុងចុងឆ្នាំ២០០៩ ហើយសព្វថ្ងៃនេះ ក្រៅពីការច្រៀង និងតា រាសម្តែង នាងក៏មានឱកាស ថតស្ប៉តពាណិជ្ជកម្ម ឲ្យបណ្តាក្រុមហ៊ុនតូចធំ មួយចំនួន ក្នុងស្រុកផងដែរ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news Khmer stars Cambodia Ent news