(បរទេស)៖ បច្ចុប្បន្នគេសង្កេតឃើញថា បម្រែបម្រួលអាកាសធាតុ នៅលើផែនដីយើងកាន់តែងភាពខុសប្លែក ពីមួយថ្ងៃទៅមួយថ្ងៃ ដោយកំដៅរបស់ផែនដី ចេះតែមានការកើនទ្បើងជាលំដាប់ ធ្វើឲ្យមានផលប៉ះពាល់យ៉ាងខ្លាំងដល់ជីវិតនៅលើផែនដី។
តើអ្នកមានដឹងទេថា បណ្ដាប្រទេសណាខ្លះ ដែលមានអាកាសធាតុក្ដៅជាងគេនោះ? ខាងក្រោមនេះជាឈ្មោះប្រទេសទាំង១០ ដែលមានអាកាសធាតុក្តៅជាងគេ បំផុតនៅលើពិភពលោក៖
១. ប្រទេសលីប៊ី
ស្ថិតនៅក្នុងបញ្ជីឈ្មោះប្រទេស មានអាកាសធាតុក្ដៅខ្លាំងបំផុត ក្នុងពិភពលោក គឺប្រទេសលីប៊ី ដែលមានអាកាសធាតុក្ដៅពេញមួយឆ្នាំ។ សីតុណ្ហភាពខ្ពស់នៃប្រទេសនេះ អាចកើនទ្បើងរហូតដល់ចំនួន ៥៧.៨ អង្សារសេឯណោះ។
២. ប្រទេសអារ៉ាប៊ីសាអូឌីត
ជាប្រទេសទី២ មានអាកាសធាតុក្ដៅខ្លាំងបំផុតក្នុងពិភពលោក ដែលនៅតំបន់វាលខ្សាច់ដ៏ធំនៃប្រទេសនេះ អាចមានភ្លៀងធ្លាក់កម្រិតទាបទៅមធ្យម ហើយខណៈពេលមានខ្យល់ក្ដៅ សីតុណ្ហភាពនៅទីនោះ អាចកើនទ្បើងរហូតដល់ចំនួន ៥៤ អង្សារសេ។
៣. ប្រទេសអ៊ីរ៉ាក់
មានសីតុណ្ហភាពក្តៅបំផុត ដែលស្ថិតក្នុងរដូវក្តៅសីតុណ្ហភាពចន្លោះពី ៤៨ទៅ ៥៤អង្សារសេ ហើយសីតុណ្ហភាពជាមធ្យមនៅទូទាំងប្រទេស គឺចំនួន៤០អង្សារសេ។
៤. ប្រទេសអាល់ហ្សេរី
ផ្នែកដ៏ធំនៃប្រទេសអាល់ហ្សេរី គឺជាតំបន់វាលខ្សាច់ដែលអំទ្បុងពេលយប់ មានអាកាធាតុត្រជាក់ខ្លាំង និងពេលថ្ងៃក្ដៅខ្លាំង។ ជាទូទៅសីតុណ្ហភាពជាមធ្យមក្នុងប្រទេស គឺប្រហែលជាចំនួន៥០ ទៅ ៥៣អង្សារសេ។
៥. ប្រទេសអ៊ីរ៉ង់
មានអាកាសធាតុធម្មតាជាតិនៅរដូវរងា គឺត្រជាក់ខ្លាំង និងរដូវក្ដៅ គឺក្ដៅខ្លាំង ប៉ុន្តែរដូវរងាមានរយៈពេលខ្លី។ ជាទូទៅសីតុណ្ហភាពជាមធ្យមក្នុងរដូវក្ដៅ ចន្លោះពី ៤០ ទៅ ៤៥អង្សារសេ។
៦. ប្រទេស Oman
ជាប្រទេសទី៦ ដែលមានអាកាសធាតុក្ដៅខ្លាំងបំផុត ក្នុងពិភពលោក ហើយប្រទេសនេះ គឺមានភ្លៀងធ្លាក់តិចតួចបំផុត។
៧. ប្រទេសស៊ូដង់
ត្រូវបានគេចាត់ទុកថា ស្ថិតក្នុងចំណោមប្រទេស មានអាកាសធាតុក្ដៅខ្លាំង និងស្ងួតផងដែរ ក្នុងពិភពលោក។ ប្រទេសនេះមានសីតុណ្ហភាពជាមធ្យមចំនួន ៥២អង្សារសេ។
៨. ប្រទេសឥណ្ឌា
ជាប្រទេសដ៏ធំមួយ ស្ថិតនៅតំបន់អាស៊ីខាងត្បូង ដែលមានអាកាសធាតុក្ដៅពេញមួយឆ្នាំ ជាពិសេសនៅទីក្រុងភាពខាងត្បូង នៃប្រទេសនេះ ជាទីកន្លែងដ៏មានអាកាសធាតុក្ដៅខ្លាំង ដែលជាមធ្យមសីតណ្ហភាពកម្រិត ៥០អស្សារសេ។
៩. ប្រទេសសូម៉ាលី
ជាប្រទេសទី៩ ក្នុងពិភពលោក ដែលមានអាកាសធាតុក្ដៅពេញមួយឆ្នាំ ហើយសីតុណ្ហភាពជាមធ្យម ក្នុងសូម៉ាលី គឺចំនួន ៥០ អង្សារសេ។
១០. ប្រទេសម៉ិកស៊ិក
ប្រទេសនេះ មានសីតុណ្ហភាពជាមធ្យមក្នុងរដូវក្ដៅ គឺចំនួន ៥០ អង្សារសេ៕
ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី