(ក្រុងឡុងដ៍)៖ មេប៉ូលិសស្រីម្នាក់នៅអង់គ្លេសត្រូវបានផ្អាកការងារជាបណ្តោះអាសន្នបន្ទាប់ពីនាងកើតមានជម្លោះជាមួយអ្នករួមការងារដែលមានដើមទ្រូងស្អាតជាងខ្លួនអំឡុងពេលមានសន្និសីទមួយ។
ប៉ូលិសស្រីដែលត្រូវបានគេផ្អាកការងារជាបណ្តោះអាសន្នរូបនេះមានអាយុ៤៦ឆ្នាំត្រូវបានរងការចោទប្រកាន់ពីបទជជែកគ្នាយ៉ាងតឹងតែងពីរឿងដើមទ្រូងជាមួយស្ត្រីម្នាក់ទៀតនៅឯកន្លែងធ្វើសន្និសីទគោលនយោបាយមួយពាក់ព័ន្ធនឹងថ្នាក់ដឹកនាំជាស្ត្រី ហើយពួកគេកាន់តែជជែកគ្នាឮទៅៗ ទីបំផុតក៏មានមនុស្សជាច្រើនបានឮសំឡេងនេះហើយក៏មានការចោទសួរតែម្តង។
ប៉ូលិសស្រីដែលត្រូវរងការដាក់វិន័យនេះមិនរងការដាក់ទោសអ្វីធ្ងន់ធ្ងរទេគ្រាន់តែនាងត្រូវគេផ្អាកការងារមួយរយៈប៉ុណ្ណោះ បន្ទាប់ពីចាប់បានថាជជែកគ្នាឮខ្លាំងជាមួយស្ត្រីម្នាក់ឈ្មោះ Jackson ពីរឿងប្រៀបធៀបដើមទ្រូងគ្នាក្នុងកន្លែងប្រជុំដែលគេចាត់ទុកថាជារឿងមិនសមរម្យឡើយ៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង