វាមិនមែនជារឿងចៃដន្យនោះទេ ដែលតារាចម្រៀង Justin bieber ទិញចិញ្ចៀនដែលមានទំហំប្រហែល ៦ ការ៉ាត់ ចំនែកតម្លៃវិញគឺប្រហែល ៤០០ ០០០ដុល្លារ ព្រោះកាលពីថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ ២០១២ នាង Hailey Baldwin បានបង្ហោះសារមួយនៅលើគណនី Twitter របស់ខ្លួន ដោយនិយាយថា "ប្រសិនបើចិញ្ចៀនមិនបានធំស្មើនឹង Blake Lively នោះទេ ខ្ញុំមិនចង់រៀបការនោះទេ" ។
-នៅចាំអីទៀត ទទួលបានការបញ្ចុះតម្លៃដល់ទៅ ៥០ ភាគរយ ពីការចុះផ្សាយពាណិជ្ជកម្ម នៅគេហទំព័រ ខេមញ៉ូវ!!
ទាក់ទងនឹងរឿងនេះផងដែរ គេក៏សង្កេតឃើញថា ចិញ្ចៀនដែល Justin bieber ទិញសម្រាប់ថ្ងៃភ្ជាប់ពាក្យនោះគឺមានរូបរាង និងទំហំស្រដៀងដូចជារបស់ Blake Lively មែន ។ ដូច្នេះហើយវាមិនមែនជារឿងចៃដន្យទេដែលម្ចាស់បទ "Love yourself" ទិញចិញ្ចៀនថ្លៃបែបនេះជូនគូដណ្តឹងនោះ ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ kenh14