(ប៉េរូ)៖ អ្នកទេសចរម្នាក់ បានបាត់បង់ជីវិតដ៏គួរឲ្យរន្ធត់ ខណៈដែលគាត់កំពុងព្យាយាម ចង់ទៅថតរូបនៅក្បែរជម្រាល ភ្នំ Machu Picchu នៅប្រទេសប៉េរូ ដើម្បីបានរូបនៅលើបណ្តាញសង្គម។
Oliver Paps អាយុ៥១ឆ្នាំ មកពីប្រទេសអាល្លឺម៉ង់ បានមកទេសចរណ៍ នៅទឹកដីប៉េរូ ហើយក៏ជាប់ចិត្តនឹងទេសភាព ដ៏ស្រស់បំព្រងនៃជម្រាលភ្នំ Machu Picchu បន្ទាប់មក គាត់ក៏សុំឲ្យអ្នកទេសចរម្នាក់ទៀត ជួយថតរូបគាត់ដែលកំពុងព្យាយាម ឡើងទៅជម្រាលភ្នំយ៉ាងលំបាក ពេលនោះគេក៏បាន ថតឲ្យ Paps ដោយអ្នកថតនោះ និយាយថា បុរសរងគ្រោះចង់លោត លើអាកាសពេលថតរូប ដើម្បីទុកជាអានុស្សាវរីយ៍ និងចង់ផុសវាលើហ្វេសប៊ុកដែរ ប៉ុន្តែគួរឲ្យតក់ស្លុត Paps ក៏ធ្លាក់ពីជម្រាលភ្នំតែម្តង។ រីឯសាកសពគាត់ ត្រូវបាន ប៉ូលិសរកឃើញនៅថ្ងៃបន្ទាប់ ពីកើតហេតុការណ៍នេះ៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង