CamNews

ព័ត៌មានជាតិ 

ដកកាំភ្លើងបាញ់តដៃសមត្ថកិច្ច ៤គ្រាប់ ខណៈសមត្ថកិច្ចតាមចាប់ ផ្អើលមួយចំហៀងក្រុង

 (ភ្នំពេញ)៖ សមត្ថកិច្ចបានថ្លែងឲ្យដឹងថា នៅម៉ោងជិត ១០យប់ថ្ងៃពុធនេះ ក្រុមជនមុខសញ្ញាចោរប្លន់ ៣នាក់ បានដកកាំភ្លើងបាញ់តដៃសមត្ថកិច្ច ចំនួន៤គ្រាប់ ខណៈកម្លាំងសមត្ថកិច្ចបាញ់គំរាម ៥គ្រាប់វិញ នៅពេលដែលតាមចាប់ និងឆែកឆេរជនមុខសញ្ញាទាំងនោះ នៅក្បែរសណ្ឋាគារ ហ្សង់អេឡេសេ និងបន្តតាមបាញ់បន្ថែម នៅចំណុចក្បែរច្រមុះជ្រូក ក្បាលថ្នល់ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ សមត្ថកិច្ចបានថ្លែងថា រហូតមកដល់ ១០៖៣០នាទីយប់ ថ្ងៃទី១០ ខែកញ្ញានេះ ក្រុមជនសញ្ញាចោរប្លន់ទាំង ៣នាក់នេះ បានជិះម៉ូតូមួយគ្រឿង គេចបាត់នៅចំណុចក្បែរក្បាលថ្នល់ ហើយកម្លាំងសមត្ថកិច្ចកំពុង តាមដានស្រាវជ្រាវបន្តទៀត៕ 

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh