CamNews

តារា 

សុគន្ធ នីសា ត្អូញត្អែរ បាត់សង្សារ​ពេលជិត​ ចូលឆ្នាំថ្មី (Video Inside)

ភ្នំពេញៈ តារាចម្រៀងល្បីឈ្មោះ និងមានភាពលេចធ្លោ ក្នុងផលិតកម្ម ថោន ស្រីស្រស់ សុគន្ធ នីសា កន្លងមកធ្លាប់តែ បង្ហាញស្នាមញញឹម យ៉ាងស្រស់ ដាក់ទស្សនិកជននោះ កំពុងជួបវិបត្តិស្នេហ៍ ស្រក់ទឹកភ្នែក ខណៈដែលសង្សារបណ្តូល ចិត្តបាត់មិនឃើញ មកលេងបុណ្យចូលឆ្នាំខ្មែរ ដោយទុកឲ្យនាង នៅកណ្តោចកណ្តែងម្នាក់ឯង។

តាមរយៈអត្ថន័យ បទចម្រៀងវ៉ុលថ្មី សម្រាប់ឱកាស បុណ្យចូលឆ្នាំខ្មែរ របស់ផលិតកម្ម ថោន ដែលមានចំណងជើងថា “កត្តិកបាត់សង្សារ” ជាចង្វាក់តាលុង របស់ សុគន្ធ នីសា បានបង្ហាញពីអារម្មណ៍ទុក្ខសោក នៅក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ដោយសារតែការទន្ទឹងរង់ចាំ គូស្នេហ៍មក រាំលេងក្នុងឱកាសបុណ្យ ចូលឆ្នាំតែ បានត្រឹមតែរង់ចាំ មិនឃើញ រហូតធ្វើឲ្យនាង ត្រូវច្រៀងត្អូញត្អែរ ព្រោះតែបាត់ប្រុសស្នេហ៍ មិនឃើញមករាំជាមួយ ។

ចង់ដឹងថា បទចម្រៀង “កត្តិកបាត់សង្សារ” មួយបទនេះ មានអត្ថន័យមានទេសភាព ស្រស់ត្រកាលកម្រិត ណាហើយភាព ប្លែកភ្នែកប៉ុណ្ណា នៅពេលដែល សុគន្ធ នីសា តែងខ្លួនធ្វើជានារីជនជាតិភាគតិច ស្រស់ស្អាតកម្រិត ទស្សនាទាំងអស់គ្នា ៖

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news Khmer stars Cambodia Ent news