CamNews

ព័ត៌មានជាតិ 

លាប្តី មកលេងស្រុកខ្មែរ លង់ស្នេហ៍ អ្នកលក់សាច់ឆ្កែ កំពុងនែបនិត្យគ្នា ត្រូវប្តីថៃ កាប់របួសទាំង ២ នាក់

បន្ទាយមានជ័យ ៖ អធិការស្រុកភ្នំស្រុក លោក ស៊ី ឌី បានឲ្យដឹងនៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៣
នេះថា ស្ត្រីម្នាក់ និងប្រុសស្នេហ៍ របស់ខ្លួន ត្រូវប្តីជនជាតិថៃកាប់  បណ្តាលឲ្យរបួសយ៉ាងធ្ងន់ធ្ងរទាំង
២នាក់ ខណៈ កំពុងអង្គុយកៀកកើយគ្នា មើលទូរទស្សន៍នៅលើផ្ទះតែ ២នាក់ ។

លោកបានបន្តថា  ស្រី្តរងគ្រោះមានឈ្មោះ ភិញ ប៉ែង  អាយុ ៤៣ឆ្នាំ  រស់នៅភូមិស្វាយស   ឃុំពន្លៃ
ស្រុកភ្នំ ស្រុក  រីឯជនរងគ្រោះម្នាក់ទៀត ឈ្មោះ ហួក ម៉ៅ ភេទប្រុស  អាយុ ៤៨ឆ្នាំ  រស់នៅភូមិចក
ឃុំរហាល ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យមានមុខរបរជាអ្នកដើរទិញឆ្កែយកទៅកាប់លក់
និងជាប្រុសស្នេហ៍ស្ត្រីខាងលើ ។

លោក ស៊ី ឌី   បានបញ្ជាក់ថា  មុនពេលកើតហេតុ  កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៣ កន្លងទៅ
ស្រ្តីឈ្មោះ ភិញ ប៉ែង  នេះបានសុំលាប្តីថៃ នៅខេត្តស្រះកែវ មកលេងនៅផ្ទះនៅស្រុកកំណើត ក្នុង
ប្រទេសកម្ពុជា ដោយបាត់យូរមិនឃើញត្រលប់ទៅវិញប្តីថៃឈ្មោះអឿប អាយុ៦០ឆ្នាំ បានមកតាម
គាប់ជួនឃើញប្រពន្ធរបស់ខ្លួនកំពុងកៀកកើយគ្នាមើលទូរទស្សន៍លើផ្ទះទប់កំហឹងមិនបានក៏ទាញ
កាំបិតខ្វែវ   ឡើងទៅ   កាប់ទាំង២នាក់   បណ្តាលឲ្យរបួសដាច់ដៃដាច់ជើង ខ្លះបែកក្បាល រួចជន
សង្ស័យបានទម្លាក់កាំបិតចោល រួចរត់គេចខ្លួន ទៅប្រទេសថៃវិញបាត់ស្រមោល។

បច្ចប្បន្ន  ជនរងគ្រោះទាំង ២នាក់  កំពុងសម្រាកព្យាបាល  នៅមន្ទីរពេទ្យ។ សមត្ថកិច្ច កំពុងមាន
ចំណាត់ការ លើករណីនេះ៕

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល


Tags: National News