CamNews

តារា 

Black Eyed Peas សហការជាមួយ CL របស់ 2NE1

កូរ៉េ៖ តារាចម្រៀងស្រី ដែលលេចធ្លោ ជាងគេ នៅកូរ៉េខាងត្បូង កញ្ញា CL កំពុងតែបញ្ចប់ អាល់ប៊ុមទោល របស់នាង នៅអាមេរិក  ហើយថ្មីៗនេះ ថែមទាំងមានដំណឹងថា នាងនឹងសហការជាក្រុម ចម្រៀងអាមេរិក ដ៏ល្បីល្បាញ  Black Eyed Peas ។

តាមព័ត៌មានពីកាសែតកូរ៉េ Allkpop បានឲ្យដឹងនៅថ្ងៃទី៤ ខែកុម្ភៈឆ្នាំ២០១៥នេះថា ក្រុមចម្រៀងអាមេរិក ដ៏ល្បីល្បាញ  Black Eyed Peas  នឹងសហការជាមួយ សមាជិករបស់2NE1 តារាវ័យ ២៣ឆ្នាំ កញ្ញា CL សម្រាប់អាល់ប៊ុមថ្មីទី២០ របស់ខ្លួន  ដោយសារតែសម្ថភាព ដ៏អស្ចារ្យរបស់នាង ។

គេហទំព័រតន្ត្រីអាមេរិក Pop Dust ក៏បានឲ្យដឹងដែរថា Fergie និង will.i.am សមាជិក របស់ Black Eyed Peas  បាននិយាយថា ខ្លួននឹងផ្តល់ ឱកាសល្អនេះឲ្យ CL សម្រាប់អាល់ប៊ុថ្មី ។

នៅក្នុង tweet តារា Rap ដ៏ល្បីល្បាញ will.i.am ក៏បាននិយាយដែរថា “សម្រាប់អាល់ប៊ុថ្មី ទី២០ របស់ Black Eyed Peas នឹងមានការចូលរួម ពីតារាកូរ៉េCL ដែលនាងបាន ឆ្លើយរួចហើយ ថាយល់ព្រម ”  ហើយដំណឹងនេះ ធ្វើឲ្យអ្នកគាំទ្រស្ទើរ ទូទាំងពិភពលោក កាន់តែចាប់អារម្មណ៍ លើCL ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: Int news Star news Breking news SNSD SM Kpop Korea Seoul South korea