CamNews

កំសាន្ត 

ជួយដាក់ពិន្ទុបន្តិចមើល. ! តារាប្រុសស្រី​គូណាថតរូប ជាមួយគ្នា​ស្អាតជាងគេ ?

ភ្នំពេញៈ ជាធម្មតាសម្រាប់ អ្នកសិល្បៈ ជារឿយៗតែងតែរិះរកអ្វី ដែលថ្មីប្លែក ទាំងការតុបតែងខ្លួន ការប្រើប្រាស់សម្ភារៈទំនើបស៊ីវិល័យ បូករួមជាមួយស្ទីលថ្មីៗ ទាំងការច្រៀង ការសម្តែង ដើម្បីផ្លាស់ប្តូរអ្វីដែលថ្មីប្លែក សម្រាប់បម្រើអារម្មណ៍ទស្សនិកជន និងមិត្តយុវវ័យ ក្នុងបំណងចង់ទាក់ទាញការចាប់អារម្មណ៍ កាន់តែលោតឡើង មួយកម្រិតទៀត ។

នៅថ្ងៃចុងសប្ដាហ៍នេះ LookingTODAY នឹងលើកយករូបថតស្រស់ស្អាត មួយចំនួន របស់តារាប្រុស ស្រីល្បីឈ្មោះ ក្នុងស្រទាប់យុវវ័យមកបង្ហាញ ដល់ទស្សនិកជន ក៏ដូចជាចង់ឲ្យទស្សនិកជន ជួយដាក់ពិន្ទុថា រូបថតដែលថតកាច់រាង ពត់ពែនមុខកាមេរ៉ា តែម្នាក់ឯង និងការថតរូបជាលក្ខណៈដៃគូ ជាមួយបុរសសង្ហា ស្រីស្អាត មានការចាប់អារម្មណ៍ និងភាពទាក់ទាញខុស គ្នាយ៉ាងណាខ្លះ ។

ជាទូទៅទស្សនិកជន តែងតែបានឃើញហើយ នូវរូបថត របស់អ្នកសិល្បៈ ដែលពួកគេតែងតែ យកមកសម្ញែង បង្អួតភ្នែកមហាជនទាំងការ ថតរូបបែបសិចស៊ី ខើចលើខើចក្រោម បង្អួតសម្រស់ហើយរូបថត មួយចំនួនទៀត គេសង្កេតឃើញភាគច្រើន តារាស្រីៗ រមែងតែសម្ញែង ប្រជែងគ្នា គឺការថតរូបមានដៃគូ ជាបុរសសង្ហា បង្កើនភាពទាក់ទាញកាន់តែខ្លាំង ។ នៅក្នុងរូបនោះ ពួកគេ បង្ហាញភាពសិ្នទ្ធស្នាលឱបរឹត ប្រៀបដូចជាគូស្នេហ៍ ប៉ុន្តែធាតុពិត រូបទាំងនោះ គ្រាន់តែផ្នែកមួយ នៃការទាក់ទាញ និងពង្រីកប្រជាប្រិយភាពតែប៉ុណ្ណោះ ។

ចង់ដឹងថា ! រូបថត ដែលតារាស្រីរូបស្រស់សោភា សាច់សរៗជាច្រើន ថតមានដៃគូនោះ មានភាពស្រស់ស្អាតប្លែក ពីការថតរូបទោលតែម្នាក់ឯង យ៉ាងណានោះ មានតែទៅទស្សនា និង ជួយដាក់ពិន្ទុ ជាមួយគេហទំព័រ LookingTODAY ទាំងអស់គ្នា៖

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news Khmer stars Cambodia Ent news