CamNews

ព័ត៌មានជាតិ 

សាលារាជធានី ប្រកាសផ្អាកចរាចរណ៍ លើកំណាត់ផ្លូវជុំវិញ វិមានឯករាជ្យ ដើម្បីប្រារព្ធពិធីបុណ្យ ឯករាជ្យជាតិ

ភ្នំពេញ៖ សាលារាជធានីភ្នំពេញ បានប្រកាសផ្អាកចរាចរណ៍ លើកំណាត់ផ្លូវមួយចំនួនចាប់ពីព្រះបរមរាជវាំង ដល់ វិមានឯករាជ្យ ដើម្បីប្រារព្ធពិធីបុណ្យឯករាជ្យជាតិ ដែលនឹងធ្វើឡើងនៅល្ងាចថ្ងៃទី០៨ ព្រឹកថ្ងៃទី០៩ និងថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ។

យោងតាមសេចក្តីជូនដំណឹងរបស់សាលារាជធានីភ្នំពេញ បានឲ្យដឹងថា កំណាតផ្លូវ ដែលនឹងត្រូវផ្អាកចរាចរណ៍ នោះ រួមមាន៖ កំណាត់វិធីព្រះសីហនុ កំណាត់ផ្លូវសម្តេចព្រះសុរាម្រិត និងកំណាត់មហាវិថីព្រះនរោត្តម កំណាត់ផ្លូវ សម្តេចសុធារស កំណាត់ផ្លូវលេខ២៤៩ កំណាត់ផ្លូវលេខ២៩៤ និងកំណាត់ផ្លូវ២៤០។

សូមអានសេចក្តីជូនដំណឹងរបស់សាលារាជធានីភ្នំពេញ ដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh