CamNews

ទេសចរណ៍ 

កោះដ៏ស្រស់ស្អាតទាំង៧ របស់កម្ពុជាល្បីពេញ ពិភពលោក

ភ្នំពេញ៖ យោងតាមទីភ្នាក់ងារផ្សាយព័ត៌មាន CNN បានបង្ហាញថា ទោះបីកោះនៅកម្ពុជាពុំមានការអភិវឌ្ឍន៏ច្រើន បើប្រៀបធៀប ទៅនឹងព្រំដែន ប្រទេសជិតខាងថៃ ក៏ពិតមែន ប៉ុន្តែកម្ពុជាបានចាប់ផ្តើម យកចិត្តទុកដាក់ ដើម្បីឲ្យកោះទាំងនោះ អាចក្លាយជាកោះ ដ៏ស្រស់ស្អាតមួយ សម្រាប់ ទាក់ទាញ ភ្ញៀវទេសចរ មកលេងកំសាន្ត។ ខាងក្រោមនេះ គឺជាឈ្មោះកោះ ដ៏ស្រស់ស្អាតទាំង៧ របស់កម្ពុជា៖

១. កោះដ៏ល្អបំផុតសម្រាប់ការជប់លៀង: កោះរ៉ុង


ទោះបីជាកោះរ៉ុងនៅតែគ្មានការអភិវឌ្ឍន៍គួរឱ្យភ្ញាក់ផ្អើលក្តី ប៉ុន្តែយ៉ាងហោចណាស់វាក៏អាចប្រៀបទៅ នឹងកោះរបស់ថៃបានដែរ។ ម្យ៉ាងវិញទៀត ភ្ញៀវដែលមក លេងកន្លែងនេះ អាចទទួលបានការ កំសាន្តអារម្មណ៏ដូចជា ការជប់លៀង ដ៏រីករាយជាមួយ នឹងតន្រ្តីដ៏ពិរោះៗ ដែលមានផ្ដល់ជូននូវ DJ សម្រាប់ចាក់បទចំរៀង ព្រមទាំងមានថែមជូន ស្រាបៀរដោយឥតគិតថ្លៃ ជាពិសេសអ្នកទេសចរ អាចដើរលេងកាត់ព្រៃ យ៉ាងសប្បាយ នៅតាម បណ្ដោយឆ្នេរ នៃកោះនេះ។

២. កោះដ៏ល្អបំផុតសម្រាប់សម្រាកកាយ: កោះរ៉ុងសន្លឹម


វាជាកោះដ៏ពេញនិយមមួយសម្រាប់ជនបរទេសដែលស្នាក់នៅរាជធានីភ្នំពេញ ចូលចិត្តទៅស្នាក់នៅ ដើម្បីសម្រាកកាយ នៅថ្ងែចុងសប្ដាហ៏ ព្រោះនៅទីនោះ មានលក្ខណៈស្ងៀមស្ងាត់ ជាមួយនឹងខ្យល់អាកាស ដ៏ល្អបរិសុទ្ធ ជាពិសេសភ្ញៀវ អាចមុជទឹកលេង បានទៀត។

៣. កោះដ៏ល្អប្រណិត: សង្សារ


ឈ្មោះកោះនេះស្ដាប់មើល ទៅគួរឲ្យចាប់អារម្មណ៍ ជាពិសេសសម្រាប់អ្នក ដែលមានគូស្នេហ៍ ផ្អែមល្ហែម គួរនាំគ្នាទៅលេងនៅទីនោះ ព្រោះវាជា កោះមួយ ដ៏ស្រស់ឆើតឆាយ និងទំនើបបំផុតបើប្រៀប ទៅនឹងបណ្ដាលកោះនាៗ នៅកម្ពុជា ហើយវាក៏ជាកោះ ដែលភ្ញៀវទេសចរ ត្រូវចំនាយ ថវិកាយ៉ាងច្រើន សម្រាប់ការស្នាក់នៅ ព្រោះក្នុងមួយយប់ភ្ញៀវ ត្រូវចំនាយរហូតដល់ ៣០០០ដុល្លារឯណោះ។

៤. កោះដ៏ល្អបំផុតសម្រាប់ទស្សនាសម្រស់ធម្មជាតិ: កោះថ្មី


វាមានទីតាំងស្ថិតនៅក្នុងឧទ្យានជាតិរាម។ កោះថ្មីគឺជាទីជំរករបស់ សត្វមួយចំនួនដូចជា ស្វា សំពោច ពពួកសត្វល្មូន និងមានសត្វបក្សីជាង ១០០ប្រភេទ ដែលកំពុងរស់នៅ ជិតប្រភពទឹក និងព្រៃកោងកាង។ ភ្ញៀវដែលមកលេងទីនេះ អាចទៅទស្សនាសត្វព្រៃ និងដើរកំសាន្ត នៅតាមឆ្នេរសមុទ្រ។

៥. កោះដែលមានសម្រស់ធម្មជាតិបៃតងសម្រាប់ការជួបជុំ: កោះតាគាវ


កោះតាគាវគឺជាឆ្នេរសមុទ្រដែលនៅដាច់ឆ្ងាយពីគេ។ ភ្ញៀវដែលមកលេងនៅទីនោះ ប្រហែលជាអាច រំពឹងទុកថា នឹងទទួលបានការ អនុញ្ញាតពី ម្ចាស់រោងចក្រផលិត ស្រាបៀរឲ្យចូលទៅ មើលពីរបៀបនៃការចម្រាញ់ និងបិទស្រាបៀរ ព្រមទាំងទទួលបាននូវ ការភ្លក្សរសជាតិស្រា ដែលទើប នឹងបិទថ្មី។

៦. កោះដ៏ល្អបំផុតសម្រាប់មុជទឹកៈ កោះតាង


ជាកោះដែលមានទេសភាពដ៏ខៀវស្រងាត់ អមជាមួយនឹងថ្មប៉ប្រះទឹក ផ្កាថ្មព្រមទាំងសត្វសមុទ្រជាច្រើន ដែលស្ថិតនៅខាងក្រោមផ្ទៃទឹក និងក៏ជា ទីកន្លែងមុជទឹកដ៏ពេញ និយមរបស់ភ្ញៀវទេសចរ។

៧. កោះតូតាង


ជាទីកន្លែងដ៏ស្រស់ស្អាតមួយ ដែលធ្វើភ្ញៀវមក លេងនៅទីនេះ អាចបំបាត់នូវអារម្មណ៏ ក្រៀមក្រំ អស់សង្ឃឹម បាក់ទឹកចិត្ត ឲ្យប្រែក្លាយមកជា មានភាពរីករាយវិញ ដោយសារបានគយគន់ នូវទេសភាពដ៏ស្រស់បំព្រង ក៏ដូចជាបរិយាកាសដ៏ល្អបរិសុទ្ធនៅទីនោះ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh