CamNews

តារា 

ពិភពសិល្បៈចិន រកឃើញមិត្តប្រុសអាថ៌កំបាំង របស់ Fan Bingbing

Fan Bingbing កម្រនឹងបង្ហើបពីមិត្តប្រុសរបស់ខ្លួនខ្លាំងណាស់ ប៉ុន្ដែក្នុងពេលថ្មីៗនេះ ពិភព
អ្នកប្រមាញ់ព័ត៌មានចិន បានរកឃើញមិត្តប្រុសអាថ៌កំបាំង របស់ Fan Bingbing។



ចាប់តាំងពី Fan Bingbing បានទទួលស្គាល់ថា ខ្លួនជា "ផ្កាដែលមានម្ចាស់" នៅក្នុងសន្និសីទ
កាសែត Double Xposure ក្នុងពិភពសិល្បៈចិន គេបានចាប់ផ្ដើមសង្ស័យពីមិត្តប្រុសដ៏អាថ៌
កំបាំងរបស់នាង។

ដោយសារតែ មិនងាយនឹងបង្ហើបអំពីរឿងមិត្ដប្រុសរបស់ខ្លួន នៅពេលត្រូវបានគេសួរ ដូច្នេះ
ក្រុមអ្នកប្រមាញ់ព័ត៌មាន បានតាមដាន និងស្វែងយល់ជាបន្ដបន្ទាប់អំពីពីមិត្តប្រុសអាថ៌កំបាំង
របស់ Fan Bingbing។ ថ្មីៗនេះ ក្រុមអ្នកយកព័ត៌មានបានរកឃើញថា មិត្តប្រុសអាថ៌កំបាំង
របស់ Fan Bingbing គឺតារាចម្រៀងប្រុស Chen Yu។



ប្រភពព័ត៌មានបានលើកឡើងថា Fan Bingbing បានស្គាល់ Chen Yu ជាយូរមកហើយ និង
ធ្លាប់ត្រូវបានគេសង្ស័យថា មានទំនាក់ទំនងមិនធម្មតាជាមួយគ្នា។ Fan Bingbing ត្រូវបានគេ
ជឿថា បានប្រើប្រាស់ទំនាក់ទំនងរបស់ខ្លួនជាមួយនឹងអ្នកដឹកនាំរឿងរបស់ខ្លួន ដើម្បីជួយដល់
ប្រុសស្នេហ៍របស់ខ្លួន អោយបានច្រៀងជាមួយខ្លួន ក្នុងឈុតមួយនៃខ្សែភាពយន្ដ រឿង Buddha
Mountain
ផងដែរ។



គេបានដឹងថា នៅក្នុងពេលថតខ្សែភាពយន្ដ Buddha Mountain អ្នកទាំងពីរត្រូវបានគេប្រទះ
ឃើញ មានកាយវិការស្និទ្ធស្នាលនឹងគ្នា ដូចជា ជូតញើសអោយគ្នា និងសរសើរគ្នាទៅវិញទៅ
មកនៅចំពោះមុខមិត្តរួមការងារទៀតផង។ ដូច្នេះ គេជឿថា​ អ្នកទាំងពីរ ពិតជាកំពុងស្រឡាញ់
គ្នាពិតមែន៕
ដោយ ៖ សូរីយ៉ា
ប្រភព ៖ 24h




Tags: china star Fan Bingbing