CamNews

តារា 

Hyunyoung ពី​ Rainbow បានព្រោះទឹកដែលនៅក្នុង មាត់ទៅលើក្រុមអ្នកគាំទ្រ ស្របពេលកំពុងប្រគុំតន្រ្តី

ព័ត៌មានកំសាន្ត ៖ នៅក្នុងរូបថតមួយចំនួន របស់តារាស្រី Hyunyoung កាលពីពេលថ្មីៗនេះ កំពុងតែមានភាពពេញនិយមយ៉ាងខ្លាំង​ នៅក្នុងចំណោមបណ្តាយសង្គម អិនធឺណិត ។ 

Hyunyoung ដែលជាសមាជិកក្រុម Rainbow នាងត្រូវបានគេឃើញថា បានព្រោះទឹកចេញពីក្នុងមាត់របស់នាង ទៅលើក្រុមអ្នកគាំទ្រ នៅក្នុងការប្រគុំតន្រ្តីមួយ ។ 

នៅក្នុងរូបថតនេះ Hyunyoung បានដើរឡើងទៅ ខណៈពេលដែលសមាជិកក្រុមរបស់នាង បានចង្អុលទៅថ្ពាល់របស់នាង ។ នៅចំណុចនេះសមាជិករបស់នាងមិនបានដឹងថា​ នៅក្នុងមាត់របស់នាងមានទឹក មិនដឹងថា នាងកំពុងតែមានបំរុងនឹង ធ្វើអ្វីដែរនោះទេ ។ 


នាងបានឈរនៅចំពោះមុខទស្សនិកជន នឹងបានបាញ់ទឹកចេញពីមាត់របស់នាង ទៅលើក្រុមអ្នកគាំទ្រ ដើម្បីឲ្យភ្ញាក់ផ្អើល ។ ក្រុមអ្នកគាំទ្រដែលហាក់ដូចជាស្រឡាញ់ នឹងមានភាពសប្បាយរីករាយ ជាមួយនឹងទឹក ដែលព្រោះចេញពីមាត់ តារាស្រីរូបនេះ​ខ្លាំងណាស់។

សមាជិកក្រុមដទៃទៀតក្រុម មានការភ្ញាក់ផ្អើល នឹងអស់សំណើច យ៉ាងខ្លាំងអំពីកាយវិការ ដែលអាឡិកអាឡក់របស់នាង ។ 



គួរបញ្ជាក់ឲ្យដឹងថា ការកើតឡើងនៅក្នុងការប្រគុំតន្រ្តីនោះ ហាក់បីដូចជា រឿងដែលមានការភ្ញាក់ផ្អើល នឹងពោលពេញទៅដោយ ភាពសប្បាយរីករាយ ទៅកាន់ក្រុមអ្នកគាំទ្រ យ៉ាងខ្លាំង ។ 

ដោយយោងតាមអត្ថបទនេះ សូមបញ្ជាក់ឲ្យដឹងថា រឿងនេះ គ្រាន់តែធ្វើ ដើម្បីញឹង បរិយាកាសឲ្យកាន់តែ មានភាពសប្បាយរីករាយតែប៉ុណ្ណោះ​ ៕ 



ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ koreaboo


Tags: Hyunyoung Rainbow Seoul South korea Kpop