CamNews

តារា 

នៅទីបំផុត!! James jirayu ក៏សម្រេចបំណងប្រាថ្នា ដ៏ធំក្នុងឆាកជីវីត

កំសាន្ត ៖ ទោះបីជាមមាញឹកក្នុងវិស័យសិល្បៈខ្លាំងយ៉ាងណាក៏ដោយចុះ កំលោះសង្ហា លោក​ James Jirayu នៅតែបន្តការសិក្សា រហូតដល់បញ្ចប់ការសិក្សាបានយ៉ាងរលូត ។ 

តារាសម្តែងវ័យ ២៤ ឆ្នាំរូបនេះ ទទួលបានមតិយោបល់ល្អៗពីសំណាក់អ្នកគាំទ្រទាំងនៅក្នុងប្រទេសថៃនិងប្រទេសដទៃទៀត ក្រោយពីបានដឹងថា លោក​ James Jirayu ជិតដល់ថ្ងៃដែលត្រូវទទួលសញ្ញប័ត្រថ្នាក់ជាន់ខ្ពស់ ក្នុងពេលឆាប់ៗនេះ ។​

គួរបញ្ជាក់ឲ្យដឹងថា តួប្រុសក្នុងរឿង "ហង្សបាក់ស្លាប"​ រូបនេះបានបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យ Rangsit University ផ្នែកពាណិជ្ជកម្ម ៕




ប្រែសម្រួល ៖ គន្ធា

ប្រភព ​៖ sanook


Tags: James jirayu Bella ranee