CamNews

តារា 

Li Bingbing នឹងត្រឡប់មកចូលរួម សំដែងរឿង Zombie ដ៏ល្បី Resident Evil វគ្គ 6

រឿង Resident Evil ត្រូវបាន ទស្សនិកជន ស្គាល់ជាក់ច្បាស់ថា ជារឿងភ័យ រន្ធត់ Zombie មួយដ៏ល្បី ដែលទទួលបាន ការគាំទ្រជា យូរឆ្នាំមកហើយ ។ រឿងចុងក្រោយគេ នៃស៊េរី របស់ Resident Evil គឺមកដល់ត្រឹមវគ្គ ៥ ដែលមានឈ្មោះថា Resident Evil : Retribution ។



ឥលូវនេះ អ្នកដឹកនាំរឿង Paul WS Anderson បានបញ្ចេញឈ្មោះ តារាសំដែង ដែលនឹងត្រូវចូល ថតក្នុងវគ្គថ្មី នៃរឿងនេះទៀតហើយ ។ ទស្សនិកជន ច្បាស់ជាបាន ស្គាល់ថាហើយថា តារាសំដែង ស្រី Milla Jovovich គឺជាតួឯក នៃរឿងនេះ ដែលនាងសំដែង តាំងតែពីវគ្គ មួយមកម៉្លេះ ហើយនៅ ក្នុងវគ្គថ្មីនេះ នាងនៅតែ មានមុខជាតួឯកដដែល ។ មិនត្រឹមតែ Milla Jovovich នោះទេ ដែលនឹង សំដែងក្នុងវគ្គ ៦ បន្តទៀតនេះ តែ Li Bingbing ដែលសំដែងជាតួស្រី Ada Wong នៅក្នុងវគ្គ ៥ នាង ក៏ត្រូវបានអ្នក ដឹកនាំរឿង នាំយកមកថត បន្តក្នុងវគ្គ ៦ ខាងមុខនេះ​ ផងដែរ ។ ក្រៅពីនេះ មិនទាន់ មានឈ្មោះ តារាផ្សេងទៀតឡើយ ។



គួរបញ្ជាក់ផងដែរថា Li Bingbing ឈានជើងចូល ក្នុងរឿង Zombie ដ៏ល្បីមួយនេះ ក្នុងវគ្គ ៥ ដែល បានដាក់បញ្ចាំង ក្នុងឆ្នាំ ២០១២ ដែលទទួលបាន ការគាំទ្រជាខ្លាំង ។ ដំបូងរឿងនេះ ត្រូវបានគេ ដឹងថា នឹងដាក់បញ្ចាំង ក្នុងខែ ធ្នូ ២០១៤ នេះហើយ តែក្រោយមក Milla Jovovich បានប្រាប់ថាប្តូរ ទៅកំឡុង ឆ្នាំ ២០១៥ វិញ ៕ 


ប្រែសម្រួល ៖ លីលី
ប្រភព ៖ k14 


Tags: star actress li bingbing milla jovovich resident evil