ព័ត៌មានកំសាន្ត ៖ ក្នុងនាមជាអ្នកសិល្បករនៅក្នុងវិស័យកម្មកម្សាន្ត និងវិស័យនានា មនុស្សគ្រប់រូបតែងតែចង់បានរូបរាងនិងមុខមាត់ស្រស់ស្អាតដូចៗគ្នា ។
មានសិល្បករសិល្បការិនីជាច្រើនទៀតដែលបានស្ទើរតែបណ្តាលឲ្យខ្លួនឯងជួប មហន្តរាយដោយសារតែរឿងសំរកទម្ងន់ ប៉ុន្តែបន្ទាប់ពីនេះបានធ្វើឲ្យពួកគេមានរូបរាងស្រស់ស្អាតត្រលប់មកវិញ ដូច្នេះហើយទើបមានមនុស្សជាច្រើនសម្រេចចិត្តធ្វើវា ដោយសារតែចង់បានរូបរាងស្អាត ។
Zheng Shuang គឺជាតារាសម្តែងមួយរូប ដែលបានរួមចំណែកក្នុងការតបអាហារដើម្បីឲ្យមានរូបរាងស្រស់ស្អាត ។ ដូច្នេះ នាង រាងកាយស្តើងកាន់តែខ្លាំងឡើង ជើងរបស់នាងស្តើងដូចឈើចាក់ធ្មេញយ៉ាងចឹង ។ ដូច្នេះទើបតារាស្រីដូចរូបនេះទទួលរងនូវការរិះគន់ និងមានមនុស្សជាច្រើនបាននិយាយដើមនាង ។ ក្រោយមកតារាស្រី Zheng Shuang ក៍បានធ្វើឲ្យអ្នកដែលស្អប់នឹងធ្លាប់តែនិយាយដើមនាង តែបែរជាទៅស្រលាញ់និងចូលចិត្តនាងទៅវិញ ដោយសារតែនាងបានបញ្ជាក់ឲ្យពួកគេឃើញថា នាងសំរកទម្ងន់ពិតមែន តែនាងនៅតែស្រស់ស្អាត និងគួរឲ្យស្រលាញ់ជាងមុនទៅទៀត ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ kenh14