CamNews

ព័ត៌មានជាតិ 

ខ្មាន់កាំភ្លើងបាញ់សម្លាប់ឧកញ៉ា អ៉ឹង ម៉េងជឺ មុនពេលឡើងតុលាការ ១៦ថ្ងៃ

(ភ្នំពេញ)៖ មន្រ្តីសាលាដំបូងរាជធានីភ្នំពេញ បានថ្លែងប្រាប់ឲ្យដឹងថា លោកឧកញ៉ា អ៉ឹង ម៉េងជឺ នឹងត្រូវឡើងតុលាការ នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៤ខាងមុខនេះ ដើម្បីចូលឆ្លើយបំភ្លឺ នៅចំពោះមុខលោក កែវ មុនី ចៅក្រមស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធសំណុំរឿងទំនាស់ដីធ្លីប្រមាណ ១០ហិចតា តម្លៃរាប់លានដុល្លារអាម៉េរិក ជាមួយឧកញ៉ាម្នាក់ទៀត ហើយដីទំនាស់នោះស្ថិតនៅម្តុំបឹងប៉ាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។ សូមជំរាបថា លោកឧកញ៉ា អ៉ឹង ម៉េងជឺ ត្រូវបានលោក កែវ មុនី ចៅក្រមស៉ើបសួរសាលាដំបូងក្រុងភ្នំពេញ ចេញដីកាកោះហៅឲ្យចូលបំភ្លឺ នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៤ ដើម្បីសាកសួរលើសំណុំរឿងដីខាងលើ ដោយឧកញ៉ា អ៊ឹង ម៉េងជឺ ជាចុងបណ្តឹង៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh