កំសាន្ត ៖ រឿង Spider-Man: Into the Spider-Verse ជាខ្សែភាពយន្តមួយដែលលោកអ្នកមិនគួរនឹងមើលរំលង នាចុងឆ្នាំ ២០១៨ នេះ។ បន្ទាប់ពីបានបញ្ចេញនៅ Trailer របស់រឿងនេះកាលពីប៉ុន្មានខែមុនមក មានទស្សនិកជនជាច្រើនបានសម្ដែងការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើគំនូរជីវចល ដ៏រស់រវើករបស់តួអង្គនីមួយៗ។
មានទស្សនិកជនជាច្រើន បានរំពឹងទុកថារឿង Spider-Man: Into the Spider-Verse និងមានចាក់បញ្ចាំងតែជាប្រភេទ 2D ប៉ុណ្ណោះ តែបន្ទាប់ពីមានការបង្ហាញនិងបកស្រាយពីផលិតករ លោក Christopher Miller មកថាភាពយន្តនេះគឺជា ខ្សែភាពយន្តគំនូរជីវចលដែលបានគូសវាសយ៉ាងផ្ចិតផ្ចង់ នៅលើកម្មវិធីកុំព្យូទ័រ (CGI) ទៅតាមបែបសៀវភៅថ្លុករបស់ Marvel ផ្ទាល់។ ដូចនេះទស្សនិកជនទាំងអស់នឹងបានទស្សនានៅ ខ្សែភាពយន្ត 3D គំនូរជីវចលដែលមានពន្លឺ និងពណ៌ ច្បាស់ល្អ ជាមួយនិងភាពរស់រវើកនៃតួអង្គម្នាក់ៗ បូករួមទាំងរូបភាពនៃចំនុចតូចៗ គ្រប់ឈុត ល្អឥតខ្ចោះដែល វិចិត្តករបានផ្តោតទៅលើយ៉ាងផ្ចិតផ្ចង់។
ការរួបរួមគ្នាផលិត ភាពយន្ត Spider-Man: Into the Spider-Verse របស់ លោក Christopher Miller និង លោក Phil Lord បានបង្កើតនៅការប្រកួតប្រជែងថ្មី នៅលើវិស័យភាពយន្តគំនូរជីវចលទាំងឡាយ ជាពិសេស រវាងផលិតកម្មធំៗជាច្រើន។ ពីព្រោះមានមនុស្សជាច្រើនបានរំពឹងទុកថា បន្ទាប់ពីមានការចាក់បញ្ចាំងនៃរឿង Spider-Man: Into the Spider-Verse រឿងគំនូរជីវចលបែប 3D នាពេលអនាគត គួរតែផ្ដល់នៅរស់ជាតិថ្មីលើសពីអ្វីដែល រឿង Spider-Man: Into the Spider-Verse នឹងបានផ្ដល់អោយពួកគេ។
កុំភ្លេចទៅទស្សនាខ្សែភាពយន្តរឿង Spider-Man: Into the Spider-Verse ដែលនឹងមកដល់គ្រប់រោងភាពយន្តនៅថ្ងៃទី 13 ធ្នូ 2018 ខាងមុខនេះទាំងអស់គ្នា។
ទស្សនា Trailer នៅទីនេះ
ដើម្បីទទួលបានពត៌មានលំអិតពីភាពយន្តនេះ និង ពត៌មានផ្សេងៗទៀតទាក់ទងនឹង ភាពយន្តដែលលោកអ្នកចូលចិត្ត
អាចចូលទៅកាន់ចៃកុនតាមរយៈ www.cinema.com.kh រឺតាមប្រព័ន្ធបណ្តាញសង្គមដូចជា: www.facebook.com/JaiKon.Cambodia, www.youtube.com/JaiKonCambodia ឬក៏ Instagram
ដែលមាន ID: @jaikoncambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធី LINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍ ៕
ដោយ ៖ គន្ធា
ប្រភព ៖ Westec Media Limited