CamNews

ព័ត៌មានអន្តរជាតិ 

លោកត្រាំព្រមាន សន្និបាតបក្សសាធារណរដ្ឋពីការបោះឆ្នោត គ្មានយុត្តិធម៌

ប្រធានាធិបតីអាមេរិកលោក ដូណាល់ត្រាំ បានព្រមានសមាជិកបក្សសាធារណរដ្ឋរបស់លោកថា បក្សប្រឆាំង អាចនឹងលួចសម្លេងឆ្នោត នៅការបោះឆ្នោតខែវិច្ឆិកាខាងមុខនេះ ខណៈដែលគណបក្សរបស់លោក ជ្រើសរើសលោកជាបេក្ខជនឈរឈ្មោះរបស់បក្ស ។



លោកត្រាំបានប្រាប់គណៈប្រតិភូ នៅថ្ងៃទី១ នៃសន្និបាតបក្ស ក្នុងរដ្ឋ North Carolina ថា៖ “ពួកគេនឹងប្រើយុគសម័យខូវីដ ដើម្បីបន្លំពលរដ្ឋអាមេរិក “។

លោកត្រាំ បាននិយាយច្រំដែលនូវការអះអាង ដែលអាចបង្កជម្លោះនោះថា ការបោះឆ្នោតតាមរយៈការផ្ញើសំបុត្រ(mail-in ballots) អាចនាំឱ្យមានការក្លែងបន្លំក្នុងចំណោមអ្នកបោះឆ្នោត ។

ការថ្លែងប្រាប់គណៈប្រតិភូដោយផ្ទាល់ នៅឯសន្និបាទបក្ស ដែលត្រូវបានកាត់បន្ថយសកម្មភាពនានា ដោយសារតែវិបត្ដិជំងឺខូវីដ ១៩ នេះ លោកត្រាំបានចោទគណបក្សប្រជាធិបតេយ្យថា ប្រើឱកាសជំងឺខូវីដដើម្បីលួចសម្លេងឆ្នោត ៕

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ BBC