CamNews

ព័ត៌មានជាតិ 

ស្មាត បន្តវិនិយោគ 75 លានដុល្លារ ក្នុងឆ្នាំ 201​​6 ដើម្បីធ្វើអោយសេវា​អ៊ិនធឺណិត​របស់ខ្លួនកាន់​តែលឿន

រាជធានីភ្នំពេញ​​ ថ្ងៃទី ១៥ ខែកក្កដាឆ្នាំ ២០១៦: ក្នុងឆ្នាំ២០១៦ ក្រុមហ៊ុន Smart នឹងបន្ត វិនិយោគ​យ៉ាងហោចណាស់ 75 លានដុល្លារអាមេរិកបន្ថែមទៀតក្នុងឆ្នាំ201​​6 ដើម្បីអភិវឌ្ឍ​ហេដ្ឋា​រចនា​សម្ព័ន្ធ​បណ្តាញ​អ៊ិនធឺណិត និងពង្រីកសេវា 4G LTE របស់ខ្លួននៅទូទាំងប្រទេសបន្ទាប់ពីបានបំពាក់សេវា 3.75G បានជោគ​​​ជ័យរហូតដល់100% នៅគ្រប់ស្ថានីយផ្សាយ របស់ខ្លួន។

ក្នុងឆ្នាំ២០១៤ ក្រុមហ៊ុន Smart Axiata ជាប្រតិបត្តិករទី១ ដែលនាំយក 4G LTE មកកម្ពុជា ដែលជាបច្ចេកវិទ្យា​អ៊ិនធឺណិត ដែលមានល្បឿនលឿនបំផុត។ វាពិតជាព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រមួយ ព្រោះវា​បាន ធ្វើឱ្យ​កម្ពុជាក្លាយជាប្រទេសដំបូងដែលបានចាប់ផ្តើមសេវា 4G LTE នៅក្នុងតំបន់ឥណ្ឌូចិន ខណះ​ពេល​ប្រទេសជិតខាងរបស់ខ្លួនដូចជា​ ប្រទេសថៃវៀតណាមនិងប្រទេសឡាវមិនទាន់មាននៅឡើយ។ សូមបញ្ជាក់​ផងដែរថា​ក្នុង​ឆ្នាំ 201​​5 ក្រុមហ៊ុន Smart បានវិនិយោគទឹកប្រាក់ជាង 63 លានដុល្លារអាមេរិកដើម្បីពង្រីកណ្តាញ 4G LTE ហើយបានពង្រីករហូតដល់25ខេត្តក្រុងរួចមកហើយ។

សព្វថ្ងៃ ស្ថានីយ៍ផ្សាយជាង 40% របស់ Smart នៅទូទាំងប្រទេសត្រូវបានបំពាក់ដោយប្រព័ន្ធ 4G LTE ហើយក្រុមហ៊ុនរំពឹងថានឹងពង្រីកអោយបានជាង 50% នៅចុងឆ្នាំ 201​​6 ដើម្បីផ្តល់ជូននូវបច្ចេកវិទ្យា​អ៊ិនធឺណិត ល្បឿនលឿន 4G LTE បន្ថែមទៅលើសេវា 2G និង 3.75G ដែលមានស្រាប់។

សរុបមក Smart គឺជាប្រតិបត្តិករដែលមានសេវាគ្រប់ដណ្តប់ទូលំទូលាយបំផុត​ទាំង ​អ៊ិនធឺណិតល្បឿនលឿន (3.75G) និង​អ៊ិនធឺណិត ល្បឿនលឿនបំផុត (4G LTE)​ ដើម្បីបម្រើតម្រូវការអោយ ប្រជាជនកម្ពុជា​អាចរីករាយ​ជាមួយ​អ៊ិនធឺណិត ដែលមានល្បឿនលឿនក្នុង តំលៃមួយសមរម្យបំផុត។ លោកអ្នកអាចស្វែងរកផែនទីសេវា​គ្រប​ដណ្ដប់របស់​ក្រុមហ៊ុន Smart បាននៅ www.smart.com.kh/coverage-checker ។

លោក Thomas Hundt នាយកប្រតិបត្តិក្រុមហ៊ុន Smart បានថ្លែងថា: «កម្ពុជាមានសេវា 4G LTE ដូចគ្នាឬសូម្បីតែល្អជាងសេវាដែលបណ្តាប្រទេសអាស៊ីជាច្រើនមាន, ប៉ុន្តែមានតម្លៃថោកជាងយ៉ាងឆ្ងាយក្នុង​មួយ​ជីកាបៃ (Gigabyte)។ ខណៈពេលដែលអ្នកត្រូវចំណាយ 10 ដុល្លារ នៅប្រទេសសិង្ហបុរីឬ 5 ដុល្លារនៅក្នុង​ប្រទេសថៃសំរាប់​អ៊ិនធឺណិតមួយ ជីកាបៃ ប៉ុន្តែជាមួយ Smart លោកអ្នក អាចទទួលបាន​អ៊ិនធឺណិត 1.5 ជីកាបៃដោយគ្រាន់តែចំណាយ 1 ដុល្លារ ជាមួយនឹងកម្មវិធី Smart ដូរលុយរបស់យើង។ សេវា 4G LTE របស់ក្រុមហ៊ុន Smart មិនមែនមានតែនូវ តំបន់មួយចំនួនតូចតែប៉ុណ្ណោះទេ តែវាលាតសន្ធឹង​យ៉ាងទូលំ​ទូលាយនៅទូទាំងប្រទេស។ ក្រុមហ៊ុន Smart គឺនៅតែជាប្រតិបត្តិករតែមួយគត់ដែលផ្តល់សេវា 4G LTE នៅទូទាំង 25ខេត្តក្រុង ហើយមិនមែនមានតែនៅទីរួមខេត្តប៉ុណ្ណោះទេ ប៉ុន្តែទីក្រុងធំៗជាច្រើនរួមមាន ឧត្តុង្គ មេមត់ ស្គន់ ក្រគរ មោងឬស្សី, មង្គលបុរី, អ្នកលឿង ជាដើម ក៏អាចរីករាយជាមួយ 4G LTE របស់ Smart ផងដែរ។"

«ក្នុងនាមជាអ្នកវិនិយោគរយះពេលយូរ នៅកម្ពុជាយើងនឹងបន្ដអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ​អ៊ិនធឺណិត ទូរស័ព្ទ​ចល័ត​របស់យើង។  នៅចុងឆ្នាំ 201​​6 នេះយើងនឹងបំពាក់អោយបានយ៉ាងហោចណាស់ 50% នៃស្ថានីយ៍ផ្សាយ​របស់យើងជាមួយបច្ចេកវិទ្យា 4G LTE ដែលអាចអោយអតិថិជនរបស់យើងបានរីករាយជាមួយសេវា​អ៊ិនធឺណិត លឿនបំផុតនៅគ្រប់ទីកន្លែង។

បច្ចុប្បន្ននេះក្រុមហ៊ុន Smart ក៏បានចេញនូវគម្រោង Power+ ប្រចាំខែ ដែលលក្ខណៈពិសេសជាច្រើនរួមមាន ទិន្នន័យ 8GB បូកនឹងការប្រើប្រាស់បណ្តាញ សង្គមគ្មានដែនកំណត់, ការហៅទូរស័ព្ទនិងផ្ញើសារជាអក្សរ​នៅក្នុងប្រព័ន្ធ ឥតកំណត់ និងការប្រើប្រាស់ Smart Music ឥតកំណត់ដោយគ្រាន់តែចំណាយ 8 ដុល្លារ ក្នុងមួយខែ។ ជាមួយនឹងគម្រោងមួយនេះ នៅតែប្រកាន់ជំហររបស់ខ្លួនក្នុងការផ្តល់សេវាទិន្នន័យក្នុងតំលៃ​សមរម្យ​បំផុត​នៅក្នុងប្រទេសកម្ពុជា, ហើយក៏ទាបបំផុតនៅក្នុងពិភពលោកដែរ៕


Tags: social news local news