CamNews

តារា 

នាង Patricia Good នឹងគ្រប់ដំណែងរឿងថ្មីជាមួយនិងកំលោះសង្ហាម្នាក់

ថៃ ៖ យោងតាមទៅគណនីអុិនស្រ្តាក្រាមផ្លូវការរបស់ស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ ៣ បានឲ្យដឹងថា នាង Patricia Good នឹងគ្រប់ដំណែងរឿងថ្មីជាមួយនិងកំលោះសង្ហាម្នាក់គឺលោក Alek teeradetch ។ 

ប្រភពដដែលបន្តទៀតថា រឿងនេះត្រូវបានដឹកនាំដោយ P’ Kai Varayuth ដែលរឿងនេះមានចំនងជើងថា "Nee Ruk Nai Krung Fai" ។ ហើយរឿងនេះត្រូវបានគេដឹងថា ដកចេញពីរឿងប្រលោមលោកដ៏ល្បីមួយរបស់ប្រទេសថៃ ដែលជាអ្នកសរសេរគឺមានឈ្មោះថា Benjamin។

គួរបញ្ជាក់ឲ្យដឹងថា នេះគឺជាលើកទីមួយហើយដែល លោក Alek teeradetc​h និងនាង Patricia Good បានចាប់ដៃគូជាមួយគ្នាក្នុងរឿងដ្រាម៉ាមួយនេះ ៕





ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ thaistarnews


Tags: Alek teeradetch Patricia Good