CamNews

ព័ត៌មានអន្តរជាតិ 

វីវរហើយ! បណ្ដាប្រទេសនានា ចាប់ផ្ដើមចេញការហាមប្រាម លើអ្នកទេសចរណ៍មកពីកូរ៉េខាងត្បូង

បណ្ដាប្រទេសមួយចំនួន បានចាប់ផ្ដើមចេញការហាមប្រាម លើអ្នកទេសចរណ៍ ដែលមកពីបណ្ដាតំបន់នៃប្រទេសកូរ៉េខាងត្បូង ដែលជាតំបន់រងការប៉ះពាល់ខ្លាំងបំផុតដោយការរាតត្បាតវីរុសកូរ៉ូណា។  



រដ្ឋាភិបាលជប៉ុន បានចាប់ផ្ដើម ចុះប្រតិបត្ដិការហាមឃាត់ជនបរទេស ដែលមកពីតំបន់ប៉ែកខាងត្បូងនៃប្រទេសកូរ៉េខាងត្បូង មិនឱ្យចូលប្រទេសរបស់ខ្លួនឡើយ។ នេះបើយោងតាមរបាយការណ៍មួយចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានរដ្ឋជប៉ុន NHK នៅថ្ងៃពុធនេះ។

ប្រទេសហ្វីលីពីន នៅថ្ងៃពុធនេះ បាននិយាយថា ខ្លួនបានហាមឃាត់ភ្ញៀវទេសចរណ៍មកពីខេត្ដ Gyeongsang ប៉ែកខាងជើងនៃប្រទេសកូរ៉េខាងត្បូង មិនឱ្យចូលមកប្រទេសរបស់ខ្លួននោះទេ ខណៈដែលប្រទេសវៀតណាមក៏និយាយផងដែរថា ខ្លួនបានហាមឃាត់ភ្ញៀវទេសចរណ៍មកពីតំបន់នៃប្រទេសកូរ៉េខាងត្បូង ដែលរងការប៉ះពាល់វីរុសកូរ៉ូណា នេះបើយោងតាមរបាយការណ៍នៃទីភ្នាក់ងារព័ត៌មាន Reuters ។


 

កាលពីថ្ងៃអង្គារ ប្រទេសសិង្ហបូរី បាននិយាយថា ខ្លួនបានហាមឃាត់ភ្ញៀវទេសចរណ៍ទាំងអស់ ដែលបានធ្វើដំណើរកម្សាន្ដទៅតំបន់ Daegu ជាទីក្រុងមួយ ដែលករណីឆ្លងវីរុសកូរ៉ូណាជាច្រើនករណី ត្រូវបានរាយការណ៍ ៕



 

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ CNBC