CamNews

ទេសចរណ៍ 

រមណីដ្ឋានឆ្នេរដ៏ស្រស់ស្អាត ទាំង៧ របស់កម្ពុជា

ភាគច្រើននៃសណ្ឋាគារ ឬរមណីដ្ឋានឆ្នេរ នៅក្នុងប្រទេសកម្ពុជា អាចស្វែងរកបាន នៅក្នុងខេត្តព្រះសីហនុ ព្រោះនៅទីនោះ ជាទីកន្លែង ដ៏គួរឲ្យទាក់ទាញ និងមានសក្ដានុពលបំផុត សម្រាប់ភ្ញៀវទេសចរជាតិ និងអរន្តជាតិ ដោយសារខេត្តនោះ សម្បូរទៅដោយ ឆ្នេរខ្សាច់ដ៏ស្រស់ស្អាត និងតំបន់កម្សាន្ត ជាច្រើនទៀត ដែលគួរជាទីពេញចិត្តនៃ អ្នកទេសចរ ។ តើមានដឹងទេថា រមណីដ្ឋានណាខ្លះ ដែលកំពុទទួលបានការទាក់ទាញ និងពេញនិយមជាខ្លាំង នៅក្នុងខេត្តព្រះសីហនុនោះ ? ដើម្បីឲ្យអស់ភាពសង្ស័យទាំងអស់គ្នា ខាងក្រោមនេះ ជារមណីដ្ឋានឆ្នេរ ដ៏ស្រស់ស្អាតទាំង ៧ របស់កម្ពុជា ៖


១. រមណីដ្ឋានឆ្នេរសុខា

ជារមណីដ៏ស្រស់ស្អាត និងល្អបំផុតនៅក្នុងប្រទេសកម្ពុជា ស្ថិតក្នុងខេត្តព្រះសីហនុ ។ នៅទីនោះ មានលម្អទៅដោយសួនច្បារ ដ៏គួរឲ្យចង់គយគន់ នៅខាងមុខឆ្នេរ និងមានបន្ទប់ធំទូលាយ ដែលមានរចនាបទ ដ៏គួរឲ្យទាក់ទាញបំផុត ដែលអមជាមួយនឹងទិដ្ឋភាព ព្រមទាំងបរិយាកាស ដ៏ស្រស់ត្រកាលដ៏គួរឲ្យ ចាប់អារម្មណ៏យ៉ាងខ្លាំង សម្រាប់ភ្ញៀវទេសចរ ។


២. រមណីដ្ឋានថ្មប៉ប្រះទឹក

ជារមណីដ្ឋាន និងសណ្ឋាគារដ៏ ស្រស់ស្អាតមួយផងដែរ នៅក្នុងខេត្តព្រះសីហនុ ដែលមានបន្ទប់ដ៏ធំចំនួន ៩ និងបន្ទប់សម្រាប់ ក្រុមគ្រួសារចំនួន ៤ ព្រមទាំងមានផ្ទះល្វែងមួយខ្នង អមជាមួយអាងហែលទឹក ដ៏ធំនៅព័ទ្ធជុំវិញ ។


៣. រមណីយដ្ឋានកោះថ្មី

ជាទីកន្លែងដ៏គួរឲ្យទាក់ទាញបំផុត សម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលមានបំណងចង់ ទៅសម្រាក់លំហែលកាយ រយៈពេលពីរ ឬបីថ្ងៃ ។ រមណីដ្ឋាននេះ បានបើកដំណើរការ កាលពីខែធ្នូ ឆ្នាំ ២០១០ ដែលមានទីតាំងស្ថិត នៅក្នុងឧទ្យានជាតិរាម ។


៤. រមណីដ្ឋាន សណ្ឋាគារ និងស្ប៉ា ឯករាជ្យភាព

រមណីដ្ឋាននេះ បានចាប់ផ្ដើមសាងសងនៅក្នុងឆ្នាំ ១៩៦២ និងបានបញ្ចប់នៅក្នុងឆ្នាំ ១៩៦៣ ។ វាត្រូវបានគេរំពឹងទុកថា ជាសណ្ឋាគារលំដាប់ផ្កាយ ៤ ស្ថិតនៅក្នុងខេត្តព្រះសីហនុ ដោយសារមានទីកន្លែងស្នាក់នៅ ដ៏ល្អប្រណិតបំផុត ជាមួយនឹងគ្រឿងបរិក្ខា ដ៏ទំនើបនៅក្នុងបន្ទប់ចំនួន ៨៨ ។


៥. រមណីដ្ឋានឆ្នេរក្លឹប

ជារមណីដ៏ស្រសស្អាតបំផុត ស្ថិតនៅឆ្នេររអូរឈើទាល ក្នុងខេត្តព្រះសីហនុ ។ គ្រប់បន្ទប់ទាំងអស់នៅក្នុង រមណីដ្ឋានមួយនេះ សុទ្ធសឹងតែមាន អាងហែលទឹក និងមានគ្រឿងសង្ហារឹមដ៏ល្អៗ ដែលមានបំពាក់ជាមួយនឹង គ្រឿងបរិក្ខារដ៏ទំនើប ព្រមទាំងមានបម្រើ សេវាកម្មដ៏ពិសេស សម្រាប់ភ្ញៀវ ។


៦. សណ្ឋាគារ La Reserve

ត្រូវបានគេចាត់ទុកថា ជារមណីដ្ឋានដ៏ស្រស់ស្អាតមួយ ដែលមានទីតាំងស្ថិតនៅ ជិតកណ្ដាលទីក្រុងខេត្តព្រះសីហនុ ។ សណ្ឋាគារនេះ ត្រូវបានបង្កើតទ្បើង នៅក្នុងឆ្នាំ ២០០៦ ដែលមានបន្ទប់ចំនួន ១៦ ។


៧. ផ្ទះសំណាក់ស្ងប់ស្ងាត់

ជាទីកន្លែងដ៏សែនមនោរម្យ និងស្រស់ស្អាតបំផុត សម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ព្រោះនៅទីនោះ ពិតជាមានបរិយាកាសដ៏បរិសុទ្ធ និងទេសភាពដ៏ស្រស់ស្អាត ព្រមទាំងមានសេវាកម្ម បម្រើលដ៏ល្អ សម្រាបភ្ញៀវដែលបានមក កម្សាន្តលេងនៅទីនោះ ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh