CamNews

ព័ត៌មានជាតិ 

ការប្រឡងបាក់ឌុប លើកទី២ចាប់ផ្តើម​ ហើយនៅព្រឹកនេះ

ភ្នំពេញ៖ ការប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុបលើកទី២ បានចាប់ផ្តើមហើយ នៅព្រឹកថ្ងៃទី១៣តុលា ឆ្នាំ២០១៤នេះ។

ក្រសួងអប់រំ បានឲ្យដឹងថា ក្រសួងបានកំណត់ការ ប្រឡងបាក់ឌុបលើកទី២ នេះ មានចំនួន ១១៧ មណ្ឌល ក្នុងនោះមានបន្ទប់ ចំនួន ២៧៥២ បន្ទប់ គ្រប់រាជធានី ខេត្ត។

ដោយឡែកអ្នក អង្កេតការណ៍ពីតំណាង សហគមន៍អឺរ៉ុប និងតំណាង អង្គការយូសេហ្វ រួមទាំងអ្នក សង្គេត ការណ៍ជាតិ ជាង ៣០០០ នាក់ និងត្រូវចូលរួមក្នុងការ ត្រួតពិនិត្យក្នុង ការប្រឡងនេះ ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh