CamNews

កំសាន្ត 

ស្រីស្អាត So Jin សមា​ជិក​របស់ Baby Kara លោត​ពី​លើ​អគារ​សម្លាប់​ខ្លួន

កូរ៉េ៖ តាមព័ត៌មានពីគេហទំព័រកូរ៉េ Allkpop បានឲ្យដឹងនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៥នេះថា សមាជិកម្នាក់របស់ក្រុមចម្រៀង Baby Kara នាង So Jin បានស្លាប់ហើយ ដោយការសន្និដ្ឋាន ជាជំហានដំបូងថា តារារូបនេះបានសម្លាប់ខ្លួន ។

នៅថ្ងៃទី២៤ម្សិលមិញ គេបានឃើញនាង So Jin សន្លប់នៅក្បែរផ្ទះរបស់នាងនៅក្នុងទីក្រុង Daejeon និងត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ តែជាអកុសល្យ តារាវ័យក្មេងរូបនេះ បានស្លាប់នៅតាមផ្លូវ ខណៈការស្លាប់នេះ ត្រូវប៉ូលីសអះអាងថា ជាការធ្វើអត្តឃាតដោយលោត ពីអគារផ្ទះល្វែង កម្ពស់១០ជាន់ ។ គ្រួសាររបស់នាង So Jin បានប្រាប់ប៉ូលីសឲ្យដឹងដែរថា មួយរយៈនេះ So Jin ខូចចិត្ត និងក្រៀមក្រំណាស់ តែមិនបានប្រាប់មូលហេតុអ្វីនោះទេ ។

Baby Kara ជាក្រុមចម្រៀងថ្មី ដែលគ្រោងនឹងបង្ហាញខ្លួន នៅខែមេសាខាងមុខនេះ ក្រោមការគ្រប់គ្រងរបស់ DSP ហើយមិត្តរួមក្រុម ក៏ដូចជា DSP ក៏បានសម្តែងទុក្ខសោក យ៉ាងក្រៀមក្រំចំពោះការបាត់បង់តារារូបនេះ ហើយប៉ូលីសនឹងធ្វើការស៊ើបអង្កេត លើករណីនេះបន្ថែមទៀត ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: Int news Star news Breking news SNSD SM Kpop Korea Seoul South korea