(ភ្នំពេញ)៖ តារាចម្រៀងប្រចាំផលិតកម្មហង្សមាសនិងជាគ្រូបង្វិករបស់កម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលក The Voice Cambodia លោកអ្នកនាង ពេជ្រ សោភា ថ្មីៗនេះបានធ្លាក់ខ្លួនឈឺដោយជំងឺចាស់ឈាមសស៊ីឈាមក្រហមរើឡើងវិញហើយត្រូវប្រញាប់ចេញទៅព្យាបាលនៅប្រទេសថៃយ៉ាងតក់ក្រហលខណៈកូនក្រុមរបស់នាងមិនត្រូវបានការបង្កាត់បង្រៀនគ្រាប្រឡងចំរាញ។
ស្របពេលជាមួយគ្នានេះដែរបើក្រឡេកមើលនៅលើបណ្តាញសង្គមហ្វេសប៊ុកគឺមានការ Share ចែករំឡែកភ្ជាប់ជាមួយសារជូនពរ និងការបង្ហាញក្តីព្រួយបារម្មណ៍ពីសុវត្ថភាពរបស់អ្នកនាង ពេជ្រ សោភា ជាច្រើនផងដែរ។ម្យ៉ាងទៀតក៏មានការលើកឡើងថា បើអ្នកនាង ពេជ្រ សោភា ធ្លាក់ខ្លួនឈឺចេញទៅព្យាបាលនៅថៃដូច្នេះតើកូនក្រុមរបស់នាងនឹងក្លាយជាយ៉ាងណា?
ឆ្លើយតបនឹងក្ទីព្រួយបារម្មណ៍ពីសំណាក់មហាជនអ្នកគាំទ្រតារាចម្រៀងស្រីអ្នកនាងពេជ្រ សោ ភា នៅលើហ្វេសប៊ុកនាងកាល ពីរាត្រីយប់ថ្ងៃទី២៥ ខែឧសភា បានសរសេរថាអារុណសួស្តីពីចំងាយផង ។
មេឃស្រទុំចឹងនឹកស្រុកខ្មែរណាស់មិនថាមានរឿងអ្វីកើតឡើងចំពោះនាងខ្ញុំទេតែស្នាមញញឹមមួយនេះនៅតែរក្សាសម្រាប់បងប្អូនជានិច្ច។ នាងខ្ញុំមិនអាចដួលនៅពេលនេះបានទេមានមនុស្សចាស់ជរាគ្មានទីពឹងជាច្រើនដែលត្រូវការអោយនាងខ្ញុំជួយ!សូមCom mentពាក្យថា លើកទឹកចិត្តនាងខ្ញុំបានទេ??។
ដោយឡែកកាលពីប៉ុន្មានម៉ោងមុនពេលតារាស្រី ពេជ្រ សោភា ចូលបន្ទប់ព្យាបាលនៅលើហ្វេ សប៊ុកនាងក៏បានលើកឡើងថា ប៉ុន្មានម៉ោងមុនធ្វើការព្យាបាល បងភានៅតែបារម្ភពីកូនក្រុមរ បស់គាត់ដែលគាត់មិនបានបង្វឹក ក្នុងពេលគាត់កំពុងព្យាបាល នៅប្រទេសថៃក្នុងនាមខ្ញុំជា Admin សង្ឃឹមថាកូនក្រុមបងភានឹងបានឃើញហើយខំប្រឹងធ្វើឲ្យល្អក្នុងសប្ដាហ៍នេះដើម្បីកុំឲ្យគា ត់អស់សង្ឃឹម... ហើយសង្ឃឹមអ្នកទាំងអស់គ្នាជូនពរគាត់ឲ្យជាសះស្បើយឆាប់ៗ៕
ផ្តល់សិទ្ធិដោយ ៖ ខ្មែរថកឃីង