CamNews

តារា 

ការពិតចឹងតើ បានជានាង Warattaya nilkuha សម្តែងតែមួយរឿងគត់ ក្នុងមួយឆ្នាំ

កំសាន្ត ៖ នាង Warattaya nilkuha បានធ្វើការសម្រេចចិត្តទទួលធ្វើការថតរឿងដ្រាម៉ាតែមួយប៉ុណ្ណោះ ក្នុងមួយឆ្នាំម្តង ប៉ុន្តែតារាស្រីវ័យ ៣៣ ឆ្នាំ រូបនេះនៅតែទទួលធ្វើជាពិធីការនី តាមកម្មវិធីផ្សេងៗដូចដើម ប្រសិនបើពេលវេលាអំណោយផលសម្រាប់នាង ។ 

មិត្តស្រីលោក Put puttichai ថ្មីៗនេះបានធ្វើការបដិសេធជាមួយនឹងអ្នកដែលទាក់ទងហៅរូបនាងទៅថត ព្រោះតែកាលវិភាគរបស់នាងពេញស្ទើរគ្រប់ម៉ោងទៅហើយ ។ 

តួស្រីក្នុងរឿង "ស្នេហារវើរវាយ" រូបនេះបន្ថែមទៀតថា ពេលនេះនាងគ្រាន់តែចង់ចំនាយពេលទៅជាមួយនឹងមុខជំនាញផ្ទាល់ខ្លួន នឹងទុកពេលវេលាផ្ទាល់ខ្លួនសម្រាប់ធ្វើអ្វីដែលស្រលាញ់ប៉ុណ្ណោះ ៕






ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ gossipstar


Tags: Warattaya nilkuha Put puttichai