CamNews

តារា 

តារាចម្រៀងស្រីសិចស៊ី Lee Hyori ត្រៀមវិល វិញនាខែ ឧសភា

តារាចម្រៀងស្រីជើងចាស់ Lee Hyori បានចូលរួមក្នុងកម្មវិធី Talk Concert No Break របស់លោក
Kim Jae Dong កាលពីពេលថ្មីៗកន្លងមកនេះ។

នៅពេលដែលគេនិយាយមកដល់ចំណុចមួយដែល Kim បានសួរពីគំរោងឆ្នាំ ២០១៣ នាង Lee បាន
ឆ្លើយប្រាប់ថា នាងកំពុងតែរៀបចំអាល់ប៊ុមចម្រៀងថ្មីដែល នឹងមានចេញនាខែឧសភា ឆ្នាំក្រោយ។
ចម្លើយមួយឃ្លានេះបានធ្វើអោយទស្សនិកជនមានភាពញ៉ាប់ញ័រ នៅពេលដែលឮថាតារាចម្រៀង
រូបនេះកំពុងមានគំរោងវិលចូលវិស័យចម្រៀងវិញ។

នាងក៏បានបន្តទៀតផងដែរថា បទចម្រៀងថ្មីរបស់នាងក្នុងមួយអាលប៊ុមនោះ គឺសុទ្ធសឹងតែជាបទ
ចម្រៀងញ៉ាក់ ហើយនាងចេញបទចម្រៀងទាំងនោះក៏ព្រោះតែនាងមិនចង់អោយគ្រប់គ្នាដែលមក
ថ្មីគេចំអកអោយនាងថាមិនអាចធ្វើបានដូចមុន។

ខាង B2M Entertainment គ្រាន់តែបានបញ្ជាក់ថា Lee Hyori នឹងធ្វើការចេញផ្សាយអាល់ប៊ុមថ្មីនា
ខែឧសភា ឆ្នាំក្រោយ តែមិនបានបញ្ជាក់ទេថាថ្ងៃណាអោយពិតប្រាកដ៕

ដោយ៖ ម៉ូកា
ប្រភពពី៖ Allkpop 


Tags: lee hyori kpop