CamNews

តារា 

តារាថៃទាំង ៤ គូ ត្រៀមលាភាពនៅលីវ ក្នុងពេលឆាប់ៗនេះ!!

ថៃ ៖ រកឃើញមនុស្សដែលខ្លួនចង់ផ្ញើរជីវីត និងចែករំលែករឿងគ្រប់យ៉ាងហើយនោះ​ តារាថៃទាំង ៤ គូ ត្រៀមលាភាពនៅលីវ ក្នុងពេលឆាប់ៗនេះ ។ ចង់ដឹងថា មានតារាដួងណាខ្លះ សូមធ្វើការទស្សនារូបថតនៅខាងក្រោមជាមួយ Camnews ទាំងអស់គ្នា ។ 

-ឱកាសពិសេសសម្រាប់អ្នកចង់ផ្សាយពាណិជ្ជកម្ម នៅលើគេហទំព័រ Camnews 

១. នាង Namwan Raknapak

មានរបាយការណ៍ពីប្រទេសថៃបានចុះផ្សាយថា នាងមានគម្រោងរៀបការនៅក្នុងខែឧសភា ឆ្នាំ ២០១៨ នេះ ។ ទោះបីជាយ៉ាងណាក៏ដោយចុះតារាស្រីរូបនេះ មិនទាន់បង្ហាញពីភាពជាក់លាក់នៅឡើយទេ ។ 


២. លោក Put Puttichai និងនាង Warattaya Nilkuha

តារាថៃទាំងពីរដួងនេះ ប្រាកដក្នុងចិត្តហើយថា នឹងរៀបការនៅក្នុងខែវិឆ្ឆិកា ឆ្នាំ ២០១៨ នេះ ប៉ុន្តែនៅមិនទាន់បញ្ជាក់ថ្ងៃពិតប្រាកដនៅឡើយ ។ 



៣. នាង Sara Legge

ក្រោយមើលចិត្តគ្នាអស់រយៈពេលដល់ទៅ​១៣ ឆ្នាំរួចមកហើយ តារាថៃរូបនេះសម្រេចចិត្តចូលរោងការជាមួយនិងមិត្តប្រុសក្នុងពេលឆាប់ៗនេះ ។ 


៤. លោក Kan Kantathavorn

ថ្ងៃទី ០៨ ខែធ្នូ ឆ្នាំ ២០១៨ តារាសម្តែងរូបនេះ និងដឹកដៃកូនក្រមុំរបស់ខ្លួនចូលរោងការ ហើយអនាគតភរិយារបស់លោក ត្រូវបានគេដឹងថា នាងមិនមែនជាតារាសម្តែងនៅក្នុងពិភពសិល្បៈនោះទេ ពោលគឺជានារីសាមញ្ញទូទៅ ៕

ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ thaistarnews


Tags: warattaya nilkuha put puttichai