ទីបំផុតក្រុមហង្សក្រហម Liverpool ដណ្តើមជើងឯកលីកម្តងទៀត បន្ទាប់ពីរង់ចាំអស់រយៈពេល ៣០ ឆ្នាំ។ ប៉ុន្ដែដោយសារវិបត្តិ Covid 19 គេជឿរជាក់ថា ការប្រារព្ធពិធីអបអរនឹងមានភាពខុសគ្នា ដាច់ស្រឡះ ខុសពីពេលមុនៗ។
គេនៅចាំបានថា កាលពី ៣០ ឆ្នាំមុន Liverpool បានយកឈ្នះទៅលើក្រុម Queens Park Rangers ហើយបានឈ្នះពានលីគ។ ក្រុម Anfield ត្រូវបានអ្នកគាំទ្ររបស់ខ្លួន អបអរយ៉ាងណែនតាន់តាប់ តែពេលក្រុមនេះនេះ នឹងពុំអ្នកគាំទ្រ សម្ដែងការអបអរណែនតាន់តាប់ដូចមុនទេ។ មិនតែប៉ុណ្ណោះ ការប្រកួតទាំងឡាយ ក៏មិនអនុញ្ញាតអោយអ្នកគាំទ្រ មកទស្សនាផ្ទាល់ផងដែរ។
Gareth Roberts ដែលជាជាសហស្ថាបនិករក្រុមហង្សក្រហម បានប្រាប់រ៉យទ័រថា៖ "សម្រាប់ពួកយើងភាគច្រើន គឺជាពិធីជប់លៀងមួយ ដែលមានអាយុកាលបីទសវត្សរ៍ក្នុងការបង្កើត ដូច្នេះមនុស្សគ្រប់គ្នាមានគំនិតផ្ទាល់ខ្លួនចំពោះអ្វី ដែលពួកគេគ្រោងនឹងធ្វើ" ។
អ្នកខ្លះមានបារី cigar ដែលពួកគេនឹងជក់ ឬស្រាសាំប៉ាញមួយដប ឬស្រាដែលពួកគេបានរក្សាទុកអស់រយៈពេលជាច្រើនឆ្នាំមកហើយ ដែលពួកគេនឹងគាស់គម្របដើម្បីអបអរ។
សូមរំលឹកផងដែរថា ហង្សក្រហម Liverpool នាំមុខ ២០ ពិន្ទុលើក្រុមលេខ ២ Manchester City ដោយនៅសល់ ៨ ប្រកួតទៀត។ ប្រសិនបើពួកគេផ្តួលក្រុម Crystal Palace នៅផ្ទះនៅថ្ងៃពុធនេះ( ២៤ ឧសភា)ពួកគេអាចនឹងឈ្នះពាននេះនៅថ្ងៃព្រហស្បតិ៍ បើសិន Chelsea យកឈ្នះ ឬ ស្មើ ក្រុមលេខ ២ Manchester City ៕
ប្រែសម្រួល៖ ផាន់ណា
ប្រភព៖ channelnewsasia