ក្រចេះ៖ ទីតាំងសង្វៀនបញ្ជល់មាន់ធំ មួយកន្លែង ដែលលួចយ៉ាងចំហរ នៅក្រោយ សាលា ស្រុកឆ្លូង ត្រូវបាននគរបាល ស្រុកចុះធ្វើការបង្រ្កាប ក្រោយពីមានការប្តឹងរាយការណ៍ ពីសំណាក់ ប្រជាពលរដ្ឋ ជាច្រើនលើកច្រើនសាររួចមក។
មន្រ្តីនគរបាល ស្រុកឆ្លូង បានឲ្យដឹងថា ប្រតិបត្តការ ចុះបង្រ្កាបសង្វៀនបញ្ជល់មាន់ដែល បានលួចលេង នៅក្នុងភូមិស្រែទៀក ឃុំកំពង់ដំរី ស្រុកឆ្លូង គឺត្រូវបាននគរបាលឆ្មក់បង្រ្កាប នោព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៥។
បើទោះបីជាការបង្រ្កាបសង្វៀន បញ្ជល់មាន់ របស់សមត្ថកិច្ច ស្រុកឆ្លូង មិនមានចាប់ ការចាប់ឃាត់ខ្លួន មនុស្សយ៉ាងណាក៏ដោយ តែសម្ភារសម្រាប់ បម្រើឲ្យការលេង ភ្នាល់មួយចំនួនធំ រួមទាំង ម៉ូតូជាច្រើនគ្រឿងទៀត ត្រូវបានចាប់រឹបអូស យកទាំងស្រុង។
អធិការ នគរបាល ស្រុកឆ្លូង លោកវរសេនីយ៍ត្រី ឌួង សុទ្ឋី បានឲ្យដឹងថា វត្ថុតាងទាំង នេះ គឺត្រូវនគរបាល ចាប់រឹបអូសនិងនាំមករក្សាទុកនៅ អធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការបន្តទៀត ។
លោកអធិការបានអះអាងថា ដោយសារតែ ក្រុមអ្នកញៀនល្បែង ជល់មាន់ដឹងខ្លួនមុន និងក៏បានរត់គេចចូលព្រៃទាន់ នៅពេលដែល សមត្ថកិច្ច បានចូលទៅដល់។ ប្រជាពលរដ្ឋ បានសម្តែងនូវការសាទរ ទៅលើសកម្មភាពការចុះបង្រ្កាប នូវទីតាំងសង្វៀន បញ្ជល់មាន់របស់កម្លាំងកម្លាំងនគរបាល ។
តែយ៉ាងណាក៏ដោយ បើតាមសេចក្តីរាយការណ៍បាន ឲ្យដឹងថា នៅមានទីតាំងសង្វៀន បញ្ជល់មាន់ធំៗ ពីរកន្លែង ផ្សេងទៀត ដែលសព្វថ្ងៃកំពុងតែ ជ្រកក្រោមកាស៊ីណូធំៗ ចំនួនពីរ នៅជាយដែនក្នុងស្រុកស្នួល គឺកំពុងតែបើក លេងយ៉ាង គគ្រឹកគគ្រេង ប្រចាំរៀងរាល់ថ្ងៃ។ ហើយការលេងភ្នាល់គឺ ធ្វើឡើងជាលក្ខណះទ្រង់ទ្រាយធំ ក្នងនោះមានវៀតណាម និងខ្មែរ៕
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល