CamNews

តារា 

អ្នករង់ចាំទស្សនារឿង "បុព្វេសន្និវាស" វគ្គ ២ ត្រូវចាំយូរបន្តិចហើយ!!

ថៃ ៖ រឿងភាគបុរាណដែលទទួលបានការចាប់អារម្មណ៍យ៉ាងច្រើនលើសលប់ នៅទីបំផុតក៏បានចប់ដោយបរិបូរណ៍កាលពីយប់មិញនេះ ។ ហើយនៅក្នុងកម្មវិធីកំសាន្តមួយអ្នកសរសេររឿងនេះគឺ នាង Nong Arunosha បានបង្ហើបអោយដឹងអំពីរឿង "បុព្វេសន្និវាស" វគ្គ ២ ថា រឿងថ្មីនេះនឹងត្រូវរងចាំរហូតដល់ដើមឆ្នាំ ២០១៩ ឯណោះ ទើបចាប់ផ្តើមថត ។ 

ប្រភពដដែលបន្តទៀតថា អ្នកដឹកនាំគឺលោក Mai Phawat Panangkasiri ដូចនៅក្នុងវគ្គមួយ ។ ចំនែកឯតួឯកប្រុសស្រីគឺលោក Pope Thanawat និងនាង Bella Ranee ដដែល ៕

-ឱកាសពិសេសសម្រាប់អ្នកចង់ផ្សាយពាណិជ្ជកម្ម នៅលើគេហទំព័រ Camnews 



ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ thaistarnews


Tags: Pope thanawat Bella ranee