CamNews

តារា 

ក្រោយ​ត្រូវ​ប៉ូលិស​ផាក​ពិន័យ អស់​៧០០​ដុល្លារ ​តារាស្រី Rui En សុំ​ឲ្យ​មហាជន​អភ័យ​ទោស ដល់​រូប​នាង

(បរទេស)៖ តារាសម្តែង Rui En នៅតែចេញមុខបង្ហាញ ក្តីបារម្ភបន្ទាប់ពីនាងត្រូវប៉ូលិស ផាកពិន័យ ព្រោះតែបើកបរមានការធ្វេសប្រហែស កាលពីថ្ងៃទី០១ ខែកក្កដា​កន្លងទៅនេះ ហើយត្រូវ​បង់ប្រាក់ ពិន័យប្រមាណ ៧០០ដុល្លារ ទៀតផង។

ក្រោយពីកើតហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ បណ្តាលឲ្យរថយន្ត BMW ពណ៌ខ្មៅរបស់ខ្លួន ទៅប៉ះយានយន្តអ្នកដំណើរ នៅឯចំណតរថយន្ត ស្ថិតនៅប្លុក ៣៣១ ផ្លូវ Clementi រួចមកនោះ បានធ្វើឲ្យ Rui En មានអារម្មណ៍មិនសប្បាយចិត្ត ព្រោះកន្លងមកមានការលើកឡើងថា តារាស្រីរូបនេះអាចត្រូវបង់ប្រាក់​ពិន័យ ១ពាន់ដុល្លារ និងប្រឈមនឹងការជាប់ពន្ធនាគារទៀតផង តែក្រោយមកតុលាការ ក៏សម្រាលទោសវិញ នៅត្រឹមតែបង់ផាកពិន័យ ជាប្រាក់ចំនួន៧០០ដុល្លារ ប៉ុណ្ណោះ។

នាង Rui En បាន ចេញមុខសុំទោស​ដល់ទស្សនិកជន ដែលជាអ្នកគាំទ្រនាង ចំពោះរឿងនេះ​ហើយប្រកាស​ថា នឹង​មិនឲ្យវាកើតឡើងម្តងទៀតទេ រួចក៏បានសុំទោសដល់មិត្តភក្តិ និងក្រុមគ្រួសារផងដែរ ដោយសុំឲ្យយោគយល់នាង ដែលវាជាកំហុសអចេតនា៕


ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី


Tags: Rui En