(កំពង់ចាម)៖ ស្នងការនគរបាលខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ បែន រ័ត្ន បានបញ្ជាក់ថា នៅយប់ថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៦នេះ មានរថយន្តដឹកដំឡូង បានបើកបុករះរថយន្ត ដឹកសាំង និងរថយន្តកាម៉ារី នៅលើស្ពានគីហ្សូណា ត្រើយខាងកើតបង្កឲ្យមានការភ្ញាក់ផ្អើលស្ទើរពេញក្រុងកំពង់ចាម។
លោកស្នងការបានបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍នេះ បានបណ្តាលឲ្យខូចបង្កាន់ស្ពាន ខូចរថយន្ត តែសំណាងល្អ មនុស្សមិនមានរងរបួស តែអ្នកបើករថយន្តបង្កត្រូវសមត្ថកិច្ច ចាប់បាននៅទីនេះតែម្តង។
លោកឧត្តមសេនីយ៍ ប៉ែន រ័ត្ន បានបញ្ជាក់ថា បន្ទាប់ពីមានហេតុការណ៍នេះ សមត្ថកិច្ចបានចុះអន្តរាគមន៍ភ្លាមៗ ដោយបានយកចេញនូវរ ថយន្តដែលប៉ះទង្គិចគ្នាមួយចំនួន សល់តែរថយន្តដឹកដំឡូងធំមួយគ្រឿងប៉ុណ្ណោះ ដែលកំពុងមានវិធានការស្ទួចចេញ ហើយចំពោះការខូចខាតវិញ គឺបានបង្កឲ្យខូចខាតបង្កាន់ដៃស្ពានចំនួន៤កន្លែង រួមទាំងមានការកកស្ទះចរាចរណ៍ផងដែរ។ តែយ៉ាងសមត្ថកិច្ចបានព្យាយាម សម្រួលមិនឲ្យមានបញ្ហាយូរទេ៕

















ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី