ភ្នំពេញៈ ជាធម្មតាសម្រាប់អ្នកសិល្បៈ ស្ទើរតែទាំងអស់ នៅពេលដែលពួកគេក្លាយខ្លួន ជាតារាល្បីឈ្មោះ មានភាពលេចធ្លោហើយនោះ គេសង្កេត ឃើញថារូបសម្រស់របស់ពួកគេ ក៏កាន់តែស្រស់ស្អាតឡើងៗ ព្រោះតែពួកគេ ចំណាយលុយកែសម្ផស្ស ឲ្យកាន់តែស្រស់ស្អាត ដើម្បីចង់ទាក់ទាញការចាប់អារម្មណ៍ ផ្គាប់ចិត្តអ្នកគាំទ្រ និងម្ចាស់ស្នេហ៍ ។
ដោយឡែកតារាសម្តែង និងជាពិធីការិនី កញ្ញា នៅ សូនីតា វិញ បែរជាបង្ហាញពីការរារែកចិត្ត ខ្លាចក្នុងការកែកុនសម្រស់ ខុសពីអ្នកសិល្បៈដទៃ ។ ការខ្លាចរអានោះ នាងមិនមែនខ្លាចមានបញ្ហាប៉ះពាល់ ផ្នែកសុខភាព ឬក៏មានបញ្ហាជំងឺមហារីកអ្វីឡើយ ផ្ទុយទៅវិញនាងបែរជាបង្ហាញ ពីការខ្លាចចិត្តសង្សារ ក្រោយពីនាងបានបង្ហើបថា នាងចង់កែច្រមុះឲ្យស្រួច តែត្រូវសង្សារហាមឃាត់ ។
បើតាមប្រភពពីអ្នកនៅជិតខ្លួន នាងបានទម្លាយឲ្យដឹងថា កាលពីពេលថ្មីៗនេះ តារាសម្តែង កញ្ញា នៅ សូនីតា ធ្លាប់មានគម្រោង ត្រៀមចេញទៅក្រៅប្រទេស ដើម្បីកែច្រមុះឲ្យកាន់ តែស្រួចស្អាតជាងមុន តែក្រោយមក នាងក៏បង្ហាញ ពីការរារែកចិត្តមិន ចង់ទៅវិញ ក្រោយពីបុរស កំពូលស្នេហ៍របស់នាង មិនពេញចិត្ត និងគម្រោងសុំបែកគ្នា ជាមួយនាងបើសិន ជានាងហ៊ានកែច្រមុះ ។
ប្រភពខាងលើ បានប្រាប់ឲ្យ ដឹងបន្ថែមទៀតថា នាពេលកន្លងមក អានីតា ធ្លាប់កែច្រមុះម្តងហើយ គ្រាន់តែមិនសូវស្រួច ទើបនាងចង់ទៅធ្វើការវះកាត់កែច្រមុះ សារជាថ្មីម្តងទៀត ឲ្យស្រួចស្អាតជាមុន។ តែមិនទាន់បានទៅផងក៏ស្រាប់ តែសង្សារ នាង បានជំទាស់ មិនចង់ឲ្យនាងវះកាត់កែចម្រុះទេ ព្រោះតែសង្សាររបស់នាងខ្លាច នាងជួបបញ្ហាខុសបច្ចេកទេស (ឆ្លងជំងឺ ឬក៏មហារីក) ទើបមិនចង់ឲ្យនាង យកច្រមុះ ទៅប៉ះចុងកាំបិតដូចមុនៗ។ ម្យ៉ាងរូបសម្រស់របស់នាងពេលនេះ ស្រស់ស្អាតគ្រប់គ្រាន់ ហើយមិនចាំ បាច់កែច្នៃអ្វីទៀត នោះទេ ។
ទាក់ទងនឹង ការលើកឡើងថា តារាសម្តែងកញ្ញា នៅ សូនីតា ខ្លាចចិត្តសង្សារមិនហ៊ាន កែសម្រស់នេះ LookingTODAY នៅមិនទាន់អាចទាក់ទងទៅ នាងដើម្បីសុំការបកស្រាយបានទេ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៤នេះ ៕
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល