CamNews

តន្រ្តី 

មនុស្ស ៤២​នាក់​​រង​បួស បន្ទាប់​ពី​បាក់​របាំង​ការ​ពារ នៅ​កន្លែង​ប្រគំ​តន្ត្រី​របស់​​តារាចម្រៀង Snoop

(អាមេរិក)៖​ យ៉ាងហោចណាស់​មានមនុស្ស ៤២នាក់បានរងធ្ងន់ និងស្រាល បន្ទាប់ពីមនុស្សម្នានាំគ្នារុញច្រាន ​រង​របាំង​ការពារ​នៅទីកន្លែង​ប្រគំតន្ត្រី​ របស់តារាចម្រៀង​ស្បែក​ខ្មៅ Snoop Dogg និង Wiz Khalifa នៅក្នុងរដ្ឋ New Jersey សហរដ្ឋអាមេរិក។ នេះ​បើយោងតាមការចេញផ្សាយ របស់សារព័ត៌មាន CNN នៅមុននេះបន្តិច។

ក្រុមអ្នកគាំទ្រតារចម្រៀងទាំងពីរ ខាងលើនេះ បាននាំគ្នាចាប់អង្រួនរបាំងការពារ របស់ឆាកប្រគំតន្ត្រី ទើប​បណ្ដាលឲ្យមានមនុស្សរងរបួស ដោយក្នុងនោះសាក្សី បានបញ្ជាក់ថា យ៉ាងហោចណាស់មានមនុស្ស ៥នាក់​បានរងរបួសធ្ងន់។

ពាក់ព័ន្ធនឹងករណីខាងលើនេះ គេនៅពុំទាន់ទទួលបានព័ត៌មានលម្អិត នោះទេ៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Snoop Dogg