ព័ត៌មានកំសាន្ត ៖ តារាសម្តែង Lee Yubi បានចេញមុខបកស្រាយ ពន្យល់ប្រាប់អំពីហេតុផលពីក្រោយរូបថតសិុចសុី ដែលបានក្លាយជាប្រធានបទដ៍ក្តៅកគុក របស់ក្រុមអ្នកគាំទ្រ និងប្រជាជនជាច្រើនរទៀត ។
តារាសម្តែង Lee Yub រូបនេះ នាងបានបង្ហោះរូបនៅលើគណនី Instagram របស់នាង ។ ដោយរូបថតទី ១ បានថតឃើញដោយមានការស្លៀកពាក់ជាលក្ខណៈសមរម្យ ប៉ុន្តែក្រោយមកនាងក៍បានបង្ហោះរូបជាលើកទី ២ ដោយអាក្រាតកាយតែម្តង ហើយក៍ធ្វើឲ្យក្រុមអ្នកគាំទ្រ និងប្រជាជនជាច្រើនរូបទៀត ធ្វើការរិះគន់យ៉ាងចាស់ដៃចំពោះ Lee Yub ។
គួរបញ្ជាក់ឲ្យដឹងថា ចំពោះការបង្ហោះរូបនៅលើគណនី Instagram របស់តារាស្រីរូបនេះ នាងបានសរសេរភ្ជាប់ជាមួយនិងចំណងជើងថា To put into a controversial sleep keke. I wore my clothes. Instasize had done it wrong. (Ah, I’m sorry to those who have been affected through the freedom of their imagination).” ។ ហើយនាងក៍បានបន្ថែមទៀតថា ទាំងនេះគឺគ្រាន់តែជាគំនិតអគតិតែប៉ុណ្ណោះ ការពិតទៅនាងមិនបានបង្ហោះរូបជាលក្ខណៈអាក្រាតកាយចឹងបានទេ ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ koreaboo