CamNews

តារា 

បែកធ្លាយនាង Yulhee មានផ្ទៃពោះមុនរៀបការ រីឯឪពុកកូនរបស់នាងវិញ សង្ហាអស់ទាស់

កូរ៉េ ៖ លោក Choi Minhwan ដែលជាសមាជិកក្រុមរបស់ FTISLAND និងអតីតក្រុមម្នាក់គឺនាង Yulhee បានប្រកាសរៀបការជាមួយគ្នា ខណៈពេលដែលលេចធ្លាយព័ត៌មានថា តារាសម្តែងស្រីរូបនេះ មានផ្ទៃពោះមុនរៀបការ ។  

ប្រភពដដែលបានបន្ថែមទៀតថា Minhwan និង Yulhee បានរៀបចំមង្គលការរបស់ពួកគេតាំងពីឆ្នាំមុនមកម្ល៉េះ ហើយគម្រោងរៀបការនេះបានធ្វើឡើងដើម្បីការពារកូនដំបូងរបស់ពួកគេ ។ 

គួរបញ្ជាក់ឲ្យដឹងថា នាង Yulhee បានប្រកាសចាកចេញពីក្រុម LABOUM នៅខែវិឆ្ឆិកា ថ្ងៃទី ០៣ ឆ្នាំ ២០១៧ ហើយបានប្រហែលជា ៣ ខែ ស្រាប់តែបែកធ្លាយថា តារាស្រីរូបនេះ និងលោក Minhwan បានទាក់ទងគ្នា ព្រមទាំងលេចធ្លាយថា មានផ្ទៃពោះមុនរៀបការផងដែរ ៕



ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ koreaboo


Tags: Yulhee Choi Minhwan Seoul South Korea Kpop