CamNews

តារា 

ធ្លាយ​ដំណឹង ករុណា ពេជ្រ ឡើង​កាន់​ជំនួស​​តំណែង លោក អ៊ា វឌ្ឍនា

(ភ្នំពេញ)៖ តារាចម្រៀងប្រុសរបស់ផលិតកម្មថោន លោក ករុណា ពេជ្រ ថ្មីៗនេះមានការទម្លាយថា ក្រៅតែពីតារាប្រុសរបស់ផលិតកម្មថោន ពេលនេះបានឡើងកាន់តំណែង ជាអ្នកគ្រប់គ្រងទូទៅ របស់ផលិតកម្មថោន ជំនួសតំណែងលោក អ៊ា វឌ្ឍនា ដែលបានស្លាប់ កាលពីកន្លងមកនៅប្រទេសបារាំង។

ប្រភពពីរង្វង់អ្នកសិល្បៈ បាននិយាយថា តារាចម្រៀងលោក ករុណា ពេជ្រ បន្ទាប់ពីលោក អ៊ា វឌ្ឍនា ទទួលមរណៈភាព ត្រូវបានថៅកែផលិតកម្មថោន លើកតំណាងជាអ្នកគ្រប់គ្រងទូទៅ របស់ផលិតកម្មជំនួនលោក  អ៊ា វឌ្ឍនា ដើម្បីគ្រប់គ្រងតួនាទីថ្មី។

ទន្ទឹមជាមួយគ្នានេះដែរ បើផ្អែកតាមបណ្តាញសង្គមហ្វេសប៊ុករបស់លោក ករុណា ពេជ្រ បានសរសេរយ៉ាងភ្ញាក់ផ្អើលថា ភ័យណាស់ខ្ញុំ ក្តីបារម្ភក៏ច្រើនថ្ងៃនេះ ជាថ្ងៃដំបូងដែលខ្ញុំចូលកាន់ ការងារធំថ្មីមួយទៀត ដែលផ្ទុយពីជំនាញ ដែលរៀនចប់មានតែបទពិសោធន៍ខ្លះៗប៉ុណ្ណោះ។ ដូច្នេះ មានតែមកអុជធូប បួងសួងម្ចាស់ទឹក ម្ចាស់ដី ជីនាងក្រុមហ៊ុន និងតុធ្វើការ សូមសេចក្តីសុខ កុំអោយភ័យសូមឲ្យជោគជ័យ។

លោក ករុណា ពេជ្រ បានបន្ថែមថា ជាពិសេសជួយបន្ទន់ចិត្ត បុគ្គលិកគ្រប់ជាន់ថ្នាក់ ឲ្យអាណិតស្រលាញ់ខ្ញុំ ហើយសូមអោយគាត់ គោរពការងារ ពេលវេលារបស់គាត់ ចំពោះក្រុមហ៊ុន កុំអោយពួកគាត់ មានគំនិតកាច់កុងគ្នា ឬចាំមើលបំណាំខ្ញុំអី។ សូមឲ្យរួបរួមគ្នា ដើម្បីភាពជោគជ័យទាំងអស់គ្នា ដោយមិនអាចខ្វះអ្នកណាម្នាក់បាន ដើម្បីក្រុមហ៊ុនរីកចំរើន ល្បីរន្ទឺ ទើបបានមានមុខទៅជួបថៅកែ៕

photo_2017-01-18_10-21-19


ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី 


Tags: Karana pich