CamNews

ភាពយន្ត 

ខ្សែភាពយន្តរឿង AQUAMAN បានធ្វើអោយទស្សនិកជនសរសើរមិនដាច់ពីមាត់

កំសាន្ត ៖ បន្ទាប់ពីមានការរង់ចាំជាច្រើនខែមក ទីបំផុតរឿង AQUAMAN បានបានបញ្ចាំងនៅរោងភាពយន្តហើយ។ Arthur Curry ឬ Aquaman  ដែលសម្ដែងដោយ លោក Jason Maomo បានបង្ហាញខ្លួននៅក្នុងខ្សែភាពយន្តរបស់ DC ពីមុនមក បន្ទាប់​ ពីមានការគំទ្រពីសំណាក់ទស្សនិកជនយ៉ាងច្រើន ផលិតកម្ម Warner Bros. បានចេញនៅខ្សែភាពយន្តផ្ទាល់ខ្លួនមួយដល់ Aquaman។ ដែលបានធ្វើអោយមានទស្សនិកជនជាច្រើនសម្ដែងការពេញចិត្តនៅការសម្រេចចិត្តមួយនេះ។

ខ្សែភាពយន្ត AQUAMAN និយាយអំពីការត្រលប់ទៅ Atlantis វិញរបស់ Arthur បន្ទាប់ពីទទួលដំណឹងថា ព្រះរាមរបស់ខ្លួននឹងប្រកាសសង្រ្គាមជាមួយនឹង មនុស្សនៅលើគោក។ Aquaman ត្រូវបានជួបនៅស្រត្រូវជាច្រើនដូចជាព្រះរាមរបស់ខ្លួន ព្រះនាម Orm និង Black Manta។ សូមបញ្ជាក់ផងដែរថាតួអង្គ Black Manta គឺជាតួអង្គចិត្តអាក្រក់ដែល មានសម្ថភាពយ៉ាងអស្ចារ្យ ដែលគេនឹងប្រើគ្រប់វិធីដើម្បីតាមកំចាត់ Aquaman។ ទស្សនិកជនក៏នឹងបានជួបជាមួយនឹង តារាសម្ដែង Amber Heard ដែលគាត់នឹងសម្ដែងជានាង Mera។ សម្ថភាពរបស់ Mera គឺនាងអាចគ្រប់គ្រងនូវរាល់ ទឹក ទាំងឡាយ ដែលធ្វើអោយនាងជាវីរនារីដ៏អស្ចារ្យមួយរូបផងដែរ។

អ្វីដែលកាន់តែអស្ចារ្យទៀតនោះ គឺការចូលខ្លួនដឹកនាំសម្ដែងពីអ្នកដឹកនាំរឿងជនជាតិ ម៉ាឡេស៊ី លោក James Wan។ អ្នកដឹកនាំរឿង លោក James Wan បានប្រើនៅការស្រមៃ និងគំនិតឆ្នៃប្រឌិតរបស់លោក នៅក្នុងខ្សែភាពយន្តមួយនេះ ដែលបានធ្វើអោយអ្នកទស្សនាជាច្រើនបានកោតសរសើរ។ ជាមួយនឹងផ្ទាំងរូបភាពដែលភ្លឺច្បាស់ល្អ ប្រើការថតដោយកាមេរា IMAX ដែលធ្វើអោយភាពយន្តនៅក្រោមទឹកមួយនេះ កាន់តែមានភាពទាក់ទាញ។

អញ្ជើញទៅទស្សនាខ្សែភាពយន្ត Aquaman ទាំងអស់គ្នា ដែលខ្សែភាពយន្តនេះកុំចាក់បញ្ចាំងនៅគ្រប់រោងភាពយន្តចាប់ពីថ្ងៃនេះហើយ។

ទស្សនា Trailer នៅទីនេះ



ដើម្បីទទួលបានពត៌មានលំអិតពីភាពយន្តនេះ និង ពត៌មានផ្សេងៗទៀតទាក់ទងនឹង ភាពយន្តដែលលោកអ្នកចូលចិត្ត

អាចចូលទៅកាន់ចៃកុនតាមរយៈ www.cinema.com.kh រឺតាមប្រព័ន្ធបណ្តាញសង្គមដូចជា: www.facebook.com/JaiKon.Cambodiawww.youtube.com/JaiKonCambodia ឬក៏ Instagram 

ដែលមាន ID: @jaikoncambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធី LINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍ ៕




ដោយ ៖ គន្ធា

ប្រភព ៖ Westec Media Limited


Tags: Movie Article