ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួង សុខាភិបាលកម្ពុជា លោក ម៉ម ប៊ុនហេង អំពាវនាវឲ្យ ប្រជាពលរដ្ឋ
រក្សា អនាម័យចំពោះ ជំងឺ ភ្នែកក្រហមដែលកំពុង តែកើតមាននៅកម្ពុជា។
លោក ម៉ម ប៊ុនហេង បានមានប្រសាន៍ថា ជំងឺភ្នែកក្រហម (ឈឺភ្នែក) នេះមិនមែនជា ប្រភេទជំងឺ
ធ្ងន់ធ្ងរនោះទេ ពោលគឺជំងឺនេះ ជាជំងឺឆ្លងពីមនុស្សម្នាក់ទៅ មនុស្សម្នាក់ទៀតដែលខ្វះ អនាម័យ
ជំងឺនេះ បើកើតមានវាអត់ធ្ងន់ធ្ងរទេ តែពីរសបា្ដហ៍វា នឹងបាត់ទៅវិញ។ ប៉ុន្តែមិនមែនថាអត់ធ្ងន់ធ្ងរ
យើងមិនរក្សា អនាម័យនោះទេ គឺត្រូវតែរក្សា អនាម័យ មួយថ្ងៃហោចណាស់ក៏ត្រូវលាង ដៃឲ្យ
បានច្រើនដងដែរ ហើយអ្នកសារព័ត៌មាន ជួយផ្សព្វផ្សាយជុំវិញ បញ្ហានេះផង។
លោកបន្តថា «ប្រជាពលរដ្ឋជាច្រើនកំពុងប្រឈម បញ្ហាជំងឺភ្នែកក្រហម " ខ្ញុំទទួលបានព័ត៌មាន
ពី មន្ត្រីថ្នាក់ក្រោម ជំងឺភ្នែកក្រហម កើតមានច្រើន»។
ការលើកឡើងរបស់លោក ម៉ម ប៊ុនហេង ដូចនេះ នៅក្នុងសិក្ខាសាលា ស្ដីពីការអនុវត្តមាត្រា
៥,៣ នៃអនុសញ្ញាស្ដីពីការ ត្រួតពិនិត្យថ្នាំជក់របស់ អង្គការសុខភាពពិភពលោក នៅសណ្ឋាគារ
សាន់វ៉េ រាជធានីភ្នំពេញ។
សូមបញ្ជាក់ថា មួយរយៈពេលចុងក្រោយនេះ ជំងឺភ្នែកក្រហមបានកើតមាន ច្រើនមកលើប្រជា
ពលរដ្ឋ ក្នុងនោះរួម មាន កុមារតូចៗ មនុស្សចាស់ និងជំទង់ជាដើម ៕
ព័ត៌មានគួរឲ្យចាប់អារម្មណ៍ផ្សេងទៀត៖
- រាជវាំងដ៏ចំណាស់មួយ ត្រូវបានរកឃើញ នៅជិតបន្ទាយកងទ័ព សិប្បនិម្មិត របស់ចិន
- វីដេអូ៖ គ្រាន់តែបត់ឡានចេញពីចំណតសោះ គេផ្អើលមើលរាប់លាននាក់ លើអ៊ីនធឺណេត
- ព្រួញមួយបាញ់តម្រង់សត្វបីតែម្តង! LG រិះគន់គូប្រជែងរបស់ខ្លួនទាំង Samsung, HTC
និង iPhone
- Apple ផ្ញើលិខិតអញ្ជើញ ចូលរួមព្រឹត្តិការណ៍ បង្ហាញផលិតផលថ្មី ជាផ្លូវការ ថ្ងៃទី ២២ តុលា
ព័ត៌មានជាតិ គួរឲ្យចាប់អារម្មណ៍ជាច្រើនទៀត សូមចុចត្រង់នេះ !!!
ដោយ៖ ដើមអំពិល
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល