ខ្ញុំឈ្មោះ បុត្រា ភេទប្រុស សព្វថ្ងៃ រស់នៅទីរួមខេត្ត កំពង់ចាម។ ខ្ញុំបាទ ចង់ទិញម៉ូតូថ្មី ហើយ
កំពុងតែមានការស្ទាក់ស្ទើរ ក្នុងការជ្រើសរើស សំរេចចិត្តទិញ រវាងម៉ូតូពីរប្រភេទ គឺ Yamaha
FZ 150 cc និង Honda CBR 150 cc ដូចគ្នា។
ដោយសារប្រភេទម៉ូតូទាំងពីរនេះ ខ្ញុំមានចិត្តស្រលាញ់ដូចគ្នា ហើយត្រូវជ្រើសរើសទិញយក
តែមួយ។ ខ្ញុំបាទ ចង់សួរទៅបងប្អូនទាំងអស់គ្នា ជាពិសេសបងប្អូន ដែលមានបទពិសោធន៍
ចំពោះប្រភេទម៉ូតូទាំងពីរខាងលើ សូមសួរថា តើរវាងម៉ូតូទាំងពីរនេះ មួយណាប្រើប្រាស់ល្អ
ធន់មាំជាង ជាពិសេស ស៊ីសាំងតិចជាង (១០០ គ.ម ស៊ីប៉ុន្មានលីត្រ)?
សូមបងប្អូនទាំងអស់គ្នា ជួយចែករំលែកបទពិសោធន៍ ផ្តល់ជាមតិយោបល់ ដល់រូបខ្ញុំបាទ
ដោយអនុគ្រោះផង។ សូមអរគុណ ទុកជាមុន !!!
អ្នកផ្ញើ៖ បុត្រា